​មាតុគ្រាម​នោះ​ ​មិនដែល​ឲ្យបាយ​ ​ទឹក​ ​សំពត់​ ​យាន​ ​កម្រងផ្កា​ ​គ្រឿងក្រអូប​ ​គ្រឿង​លាប​ ​ទីដេក​ ​ផ្ទះសំណាក់​ ​គ្រឿង​ប្រទីប​ ​ដល់​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឡើយ​ ​ជា​អ្នកមាន​ចិត្តឫស្យា​ ​តែង​ឫស្យា​ ​ប្រ​ទុស្ដ​ ​ចង​សេចក្ដី​ឫស្យា​ ​ក្នុង​លាភសក្ការៈ​ ​សេចក្ដី​គោរព​ ​រាប់អាន​ ​សំពះ​ ​និង​ការ​បូជា​ ​របស់​ជន​ទាំងឡាយ​ដទៃ​។​ ​ប្រសិនបើ​ ​មាតុគ្រាម​នោះ​ ​ច្យុត​អំពី​អត្តភាព​នោះ​ទៅ​ហើយ​ ​មកកាន់​អត្តភាព​នេះ​វិញ​ ​មាតុគ្រាម​នោះ​ ​កើត​ក្នុង​ត្រកូល​ឯណា​នីមួយ​ ​ជា​អ្នកមាន​សម្បុរ​អាក្រក់​ផង​ ​មាន​រូបអាក្រក់​ផង​ ​អាក្រក់​ ​មើល​ណាស់​ផង​ ​ជា​អ្នក​កំសត់​ផង​ ​មានទ្រព្យ​តិច​ផង​ ​មាន​ភោគៈ​តិច​ផង​ ​មាន​ស័ក្ដិតូច​ផង​។​ ​ម្នាលនាង​មល្លិកា​ ​មួយទៀត​ ​មាតុគ្រាម​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ច្រើន​ក្រោធ​ ​មាន​សេចក្ដី​ចង្អៀតចង្អល់​ច្រើន​ ​ទុកជា​គេ​និយាយ​បន្ដិចបន្ដួច​ ​ក៏​ចងចិត្ត​ខឹង​ ​ព្យាបាទ​ ​រឹងត្អឹង​ ​ធ្វើ​នូវ​សេចក្ដី​ក្រោធ​ ​ទោសៈ​ ​និង​សេចក្ដី​មិន​ត្រេកអរ​ ​ឲ្យ​កើ​ត​បា្រ​កដ​ឡើង​។​ ​តែ​មាតុគ្រាម​នោះ​ ​ធ្លាប់​ឲ្យបាយ​ ​ទឹក​ ​សំពត់​ ​យាន​ ​កម្រងផ្កា​ ​គ្រឿងក្រអូប​ ​គ្រឿង​លាប​ ​ទីដេក​ ​ផ្ទះសំណាក់​ ​និង​គ្រឿង​ប្រទីប​ ​ដល់​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​
ថយ | ទំព័រទី ១៥៥ | បន្ទាប់