​ប្រជុំ​នៃ​ជន​ដែល​កើត​ខាងក្រោយ​ ​គឺ​ ​សទ្ធិវិហារិក​ ​និង​អន្តេវាសិក​ ​ក៏​យកតម្រាប់តាម​ភិក្ខុ​ជា​ថេរៈ​ទាំងនោះ​ ​ប្រជុំ​នៃ​ជន​ទាំងនោះ​ឯង​ ​ជា​អ្នកប្រតិបត្តិ​ ​ដើម្បីឲ្យ​កើត​បច្ច័យ​ច្រើន​ ​ប្រតិបត្តិ​បន្ធូរបន្ថយ​ ​ជា​ប្រធាន​ក្នុង​ការប្រតិបត្តិ​បន្ធូរបន្ថយ​ ​ជា​អ្នក​ដាក់ធុរៈ​ ​ក្នុង​វិវេក​ ​មិន​បា្រ​រព្ធ​ព្យាយាម​ ​ដើម្បី​ដល់​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​ដល់​ ​ដើម្បី​សម្រេច​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បានសម្រេច​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ទី​ ​៤​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​វិនាស​ ​សាបសូន្យ​នៃ​ព្រះ​សទ្ធម្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៤​ ​យ៉ាងនេះ​ឯង​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​វិនាស​ ​សាបសូន្យ​នៃ​ព្រះ​សទ្ធម្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៤​ ​នេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​តាំងនៅ​នៃ​ព្រះ​សទ្ធម្ម​ ​មិន​ឲ្យ​វិនាស​ ​សាបសូន្យ​ទៅ​។​ ​ធម៌​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​រៀន​ព្រះ​សូត្រ​ ​ដែល​ខ្លួន​រៀន​ត្រូវ​ ​ដោយបទ​ ​និង​ព្យញ្ជនៈ​ ​ដែល​រៀបរៀង​ត្រូវ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បទ​ ​និង​ព្យញ្ជនៈ​ ​ដែល​រៀបរៀង​ត្រូវ​ ​រមែង​យល់​សេចក្តី​បាន​ងាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ទី​ ​១​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​តាំងនៅ​ ​នៃ​ព្រះ​សទ្ធម្ម​ ​មិន​ឲ្យ​វិនាស​ ​សាបសូន្យ​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ទាំងឡាយ​ ​ជា​អ្នក​ប្រដៅ​ងាយ​ ​
ថយ | ទំព័រទី ១៦ | បន្ទាប់