​ជា​អ្នក​ដាក់ធុរៈ​ចុះ​ ​ក្នុង​ការប្រតិបត្តិ​បន្ធូរបន្ថយ​ ​ជា​ប្រធាន​ក្នុង​វិវេក​ ​ប្រារព្ធ​ព្យាយាម​ ​ដើម្បី​ដល់​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បាន​ដល់​ ​ដើម្បី​សម្រេច​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​បានសម្រេច​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណវិសេស​ ​ដែល​ខ្លួន​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ទី​ ​៤​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​តាំងនៅ​ ​នៃ​ព្រះ​សទ្ធម្ម​ ​មិន​ឲ្យ​វិនាស​ ​សាបសូន្យ​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៤​ ​យ៉ាងនេះ​ឯង​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​តាំងនៅ​នៃ​ព្រះ​សទ្ធម្ម​ ​មិន​ឲ្យ​វិនាស​សាបសូន្យ​ទៅ​។​

​ចប់​ ​ឥន្រ្ទិយ​វគ្គ​ ​ទី១​។​
​ឧទ្ទាន​នៃ​ឥន្រ្ទិយ​វគ្គ​នោះ​គឺ​


​និយាយ​អំពី​ឥន្រ្ទិយ​ ​១​ ​អំពី​ពលៈ​ ​៣​ ​គឺ​ ​សទ្ធា​ពលៈ​ ​១​ ​បញ្ញា​ពលៈ​ ​១​ ​សតិ​ពលៈ​ ​១​ ​និង​បដិ​សង្ខា​នព​លៈ​ ​១​ ​ជា​គំរប់​ ​៥​ ​អំពី​កប្ប​ ​១​ ​អំពី​រោគ​ ​១​ ​អំពី​ការ​សាបសូន្យ​ ​១​ ​អំពី​នាង​ភិក្ខុនី​ ​១​ ​អំពី​ព្រះ​សុគត​ ​និង​វិន័យ​របស់​ព្រះ​សុគត​ ​១​ ​រួម​ត្រូវជា​ ​១០​។​

ថយ | ទំព័រទី ១៨ | បន្ទាប់