បុគ្គល (ជាអ្នកមិនពេញចិត្ត) នោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា បុគ្គលណា មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្តរបស់អាត្មាអញ ពួកជនដទៃ ក៏ហៅរក ចំពោះបុគ្គលនោះ ដោយសេចក្ដីប្រាថ្នា សេចក្ដីត្រេកអរ សេចក្ដីពេញចិត្តទៅវិញ បុគ្គលនោះ ក៏ធ្វើសេចក្ដីប្រទុស្ដឲ្យកើត ក្នុងពួកជនដទៃនោះ។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីប្រទុស្ដកើត ព្រោះសេចក្ដីប្រទុស្ដ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ធម្មជាត ៤ យ៉ាងនេះឯង តែងកើតមាន។
ម្នាលភិក្ខុទាំងឡាយ សម័យណា ភិក្ខុស្ងប់ស្ងាត់ ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន សម្រេចសម្រាន្ដនៅ ដោយឥរិយាបថទាំង ៤ សេចក្ដីស្រឡាញ់ឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីស្រឡាញ់ក្ដី សេចក្ដីស្រឡាញ់នោះ ក៏មិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ សេចក្ដីប្រទុស្ដឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីស្រឡាញ់ក្ដី សេចក្ដីប្រទុស្ដនោះ ក៏មិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ សេចក្ដីស្រឡាញ់ឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីប្រទុស្ដក្ដី សេចក្ដីស្រឡាញ់នោះ ក៏មិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ សេចក្ដីប្រទុស្ដឯណា កើតដល់ភិក្ខុនោះ ព្រោះសេចក្ដីប្រទុស្ដក្ដី សេចក្ដីប្រទុស្ដនោះ ក៏មិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ។