សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការនេះខ្លះ ដោយខន្ធនេះដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន យ៉ាងនេះខ្លះ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា សូមឲ្យអាត្មាអញមាន ដោយប្រការដទៃខ្លះ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមាន ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្តីប្រកាន់ថា អាត្មាអញ នឹងមាន ដោយប្រការនេះ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា អាត្មាអញនឹងមានយ៉ាងនេះ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន សេចក្ដីប្រកាន់ថា អាត្មាអញ នឹងមាន ដោយប្រការដទៃ ដោយខន្ធនេះ ដូច្នេះ ក៏មិនមាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឆុរឆេះ ដោយប្រការយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុសញ្ជប់សញ្ជឹង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អស្មិមានះ ភិក្ខុក្នុងសាសនានេះ មិនបានលះបង់ ទាំងមិនបានផ្ដាច់ផិ្ដលឫសគល់ មិនធ្វើទីកើត ដូចជាទីកើតនៃដើមត្នោត មិនធ្វើឲ្យលែងមានបែបភាព ជាអស្មិមានះ មិនមែនជាមិនមានកំណើតតទៅទៀត ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុសញ្ជប់សញ្ជឹង ដោយប្រការយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនសញ្ជប់សញ្ជឹង តើដូចម្ដេច។