​[​៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្លាំង​នេះ​ ​មាន​ ​៤​។​ ​កម្លាំង​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​កម្លាំង​គឺ​សតិ​ ​១​ ​កម្លាំង​គឺ​សមាធិ​ ​១​ ​កម្លាំង​គឺ​កម្ម​ ​ដែល​មិន​មានទោស​ ​១​ ​កម្លាំង​គឺ​ការសង្គ្រោះ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្លាំង​មាន​ ​៤​ ​យ៉ាងនេះ​ឯង​។​
 [​៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្លាំង​នេះ​ ​មាន​ ​៤​។​ ​កម្លាំង​ ​៤​ ​គឺ​អ្វីខ្លះ​ ​។​ ​កម្លាំង​ ​គឺ​ការ​ ​ពិចារណា​មុន​ ​ហើយ​ទើប​ធ្វើ​ ​១​ ​កម្លាំង​គឺ​ការ​ចំរើន​កុសល​ ​ដែល​មិនទាន់​មាន​ ​ឲ្យ​មាន​ឡើង​ ​១​ ​កម្លាំង​គឺ​កម្ម​ ​ដែល​មិន​មានទោស​ ​១​ ​កម្លាំង​គឺ​ការសង្គ្រោះ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្លាំង​មាន​ ​៤​ ​យ៉ាងនេះ​ឯង​។​
 [​៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសង្ខេយ្យ​ ​(​កាលដែល​យូរ​រាប់​មិនបាន​)​ ​នៃ​កប្ប​នេះ​ ​មាន​ ​៤​។​ ​អសង្ខេយ្យ​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​កប្ប​សូន្យ​ទៅ​ ​តាំង​មាន​ឡើង​ ​កម្រ​នឹង​រាប់​ថា​ ​ប៉ុណ្ណេះ​ឆ្នាំ​ ​ប៉ុណ្ណេះ​រយ​ឆ្នាំ​ ​ប៉ុណ្ណេះ​ពាន់​ឆ្នាំ​ ​ឬ​ប៉ុណ្ណេះ​សែន​ឆ្នាំ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​កប្ប​តាំងនៅ​ក្នុង​ចន្លោះ​វិនាស​ទៅ​ ​តាំង​មាន​ឡើង​ ​ក៏​កម្រ​នឹង​រាប់​ថា​ ​ប៉ុណ្ណេះ​ឆ្នាំ​ ​ប៉ុណ្ណេះ​រយ​ឆ្នាំ​ ​ប៉ុណ្ណេះ​ពាន់​ឆ្នាំ​ ​ឬ​ប៉ុណ្ណេះ​សែន​ឆ្នាំ​ ​១​។​ ​
ថយ | ទំព័រទី ២ | បន្ទាប់