វៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យផង វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការវៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយផង វៀរចាកការនិយាយកុហក ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការវៀរចាកការនិយាយកុហកផង វៀរចាកការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ជាទីតាំងនៃសេចក្ដីប្រមាទ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការវៀរចាកការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ជាទីតាំងនៃសេចក្ដីប្រមាទផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរសក្រៃលែងជាងសប្បុរស។
[៥២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវអសប្បុរសផង នូវអសប្បុរស ក្រៃលែង ជាងអសប្បុរសផង នូវសប្បុរសផង នូវសប្បុរសក្រៃលែង ជាងសប្បុរសផង ចំពោះអ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្ដាប់នូវពាក្យនោះ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ក៏ទទួលស្ដាប់ព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស តើដូចម្ដេច។