​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បុគ្គល​មានធម៌​ល្អ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​មានធម៌​ល្អ​ ​ក្រៃលែង​ជាង​បុគ្គល​មានធម៌​ល្អ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​សេចក្ដី​ឃើញត្រូវ​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​សេចក្ដី​ឃើញត្រូវ​ផង​។​បេ​។​ ​មាន​ញាណ​ត្រូវ​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ញាណ​ត្រូវ​ផង​ ​មានការ​រួច​ត្រូវ​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការ​រួច​ត្រូវ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បុគ្គល​មានធម៌​ល្អ​ ​ក្រៃលែង​ជាង​បុគ្គល​មានធម៌​ល្អ​។​

​ចប់​ ​សប្បុរិស​វគ្គ​ ​ទី១​។​
​ឧទ្ទាន​នៃ​សប្បុរិស​វគ្គ​នោះ​គឺ​


​និយាយ​អំពី​សិក្ខាបទ​ ​១​ ​អំពី​បុគ្គល​មិន​មាន​សទ្ធា​ ​១​ ​អំពី​ធម៌​ ​៧​ ​នាំឲ្យ​វិនាស​ ​១​ ​មួយ​យ៉ាង​ទៀត​ ​និយាយ​អំពី​កម្ម​ទាំង​ ​១០​ ​ប្រការ​ ​១​ ​អំពី​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​ ​១​ ​អំពី​មគ្គ​ ​១០​ ​ប្រការ​ ​១​ ​អំពី​បាបធម៌​ ​២​ ​ប្រការ​ ​១​ ​អំពី​បាបធម៌​ ​២​ ​ប្រការ​ដទៃទៀត​ ​១​។​
ថយ | ទំព័រទី ២១៦ | បន្ទាប់