​បើ​តាម​ប្រក្រតី​ ​មិនមែន​ជា​អ្នកមាន​មោហៈ​ក្លៀវក្លា​ ​តែង​មិន​ទទួល​ទុក្ខទោមនស្ស​ ​ដែល​កើតអំពី​មោហៈ​រឿយ​ៗ​។​ ​ឥន្រ្ទិយ​ទាំង​ ​៥​ ​នេះ​គឺ​ ​សទ្ធិន្រ្ធិយ​ ​វីរិយិន្រ្ទិយ​ ​សតិន្រ្ទិយ​ ​សមាធិន្រ្ទិយ​ ​បញ្ញិន្រ្ទិយ​ ​ក្លៀវក្លា​ ​រមែង​កើ​ត​បា្រ​កដ​ ​ដល់​បុគ្គល​នោះ​ ​ព្រោះតែ​ឥន្រ្ទិយ​ ​ទាំង៥នេះ​ ​ក្លៀវក្លា​ដែរ​ ​បុគ្គល​នោះ​ ​រមែង​សម្រេច​អនន្តរិយ​គុណ​ ​ដើម្បី​អស់​អាសវៈ​ទាំងឡាយ​បាន​ឆាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ប្រតិប័ទ​ស្រួល​ ​ទាំង​ត្រាស់​ដឹង​ ​ក៏បាន​ឆាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិបទា​ ​មាន​ ​៤យ៉ាងនេះ​ឯង​។​ ​
 [​១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិបទា​នេះ​ ​មាន​ ​៤​។​ ​បដិបទា​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ប្រតិប័ទ​ ​លំបាក​ ​ទាំង​ត្រាស់​ដឹង​ក៏​យឺតយូរ​ ​១​ ​ប្រតិប័ទ​លំបាក​ ​តែ​ត្រាស់​ដឹង​ឆាប់​ ​១​ ​ប្រតិប័ទ​ស្រួល​ ​តែ​ត្រាស់​ដឹង​យឺតយូរ​ ​១​ ​ប្រតិប័ទ​ស្រួល​ ​ទាំង​ត្រាស់​ដឹង​ក៏​ឆាប់​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ប្រតិប័ទ​លំបាក​ ​ទាំង​ត្រាស់​ដឹង​ក៏​យឺតយូរ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​ ​សាសនា​នេះ​ ​ជា​អ្នក​ពិចារណា​ឃើញ​គ្រឿង​មិន​ស្អាត​ ​ក្នុង​កាយ​ ​កំណត់​សេចក្តី​បដិកូល​ ​ក្នុង​អាហារ​ ​កំណត់​សេចក្តី​មិន​ត្រេកអរ​ ​ក្នុង​លោក​ទាំងពួង​ ​ឃើញ​នូវ​សេចក្តី​មិន​ទៀង​ ​ក្នុង​សង្ខារ​ទាំងពួង​ ​មួយទៀត​ ​ភិក្ខុ​នោះ​ ​កំណត់​សេចក្តី​ស្លាប់​ ​ដម្កល់​ទុក​ដោយ​ប្រពៃ​ ​ឰដ៏​ខាងក្នុង​។​ ​
ថយ | ទំព័រទី ២២ | បន្ទាប់