​[​៧៧​]​ ​បុគ្គល​អ្នកពោល​ថា​ឃើញ​ ​ក្នុង​របស់​ដែល​មិនបាន​ឃើញ​ ​១​ ​ពោល​ថា​ឮ​ ​ក្នុង​ ​របស់​ដែល​មិនបាន​ឮ​ ​១​ ​ពោល​ថា​ ​ហឹត​ ​ជញ្ជក់​ ​ប៉ះពាល់​ ​ក្នុង​របស់​ដែល​មិនបាន​ហឹ​ត​ ​ជញ្ជក់​ ​ប៉ះពាល់​ ​១​ ​ពោល​ថា​ ​ដឹង​ច្បាស់​ ​ក្នុង​របស់​ដែល​មិនបាន​ដឹង​ច្បាស់​ ​១​។​បេ​។​ ​បុគ្គល​អ្នកពោល​ថា​ ​មិនឃើញ​ ​ក្នុង​របស់​ដែល​មិនបាន​ឃើញ​ ​១​ ​ពោល​ថា​មិនឮ​ ​ក្នុង​របស់​ ​ដែល​មិនបាន​ឮ​ ​១​ ​ពោល​ថា​មិនបាន​ហឹ​ត​ ​ជញ្ជក់​ ​ប៉ះពាល់​ ​ក្នុង​របស់​ដែល​មិនបាន​ហឹ​ត​ ​ជញ្ជក់​ ​ប៉ះពាល់​ ​១​ ​ពោល​ថា​មិនដឹង​ច្បាស់​ ​ក្នុង​របស់​ដែល​មិនបាន​ដឹង​ច្បាស់​ ​១​។​បេ​។​ ​
 [​៧៨​]​ ​បុគ្គល​អ្នកពោល​ថា​ ​មិនឃើញ​ ​ក្នុង​របស់​ដែល​បានឃើញ​ ​១​ ​ពោល​ថា​មិនឮ​ ​ក្នុង​របស់​ដែល​បានឮ​ ​១​ ​ពោល​ថា​ ​មិន​ហឹ​ត​ ​ជញ្ជក់​ ​ប៉ះពាល់​ ​ក្នុង​របស់​ដែល​បាន​ហឹ​ត​ ​ជញ្ជក់​ ​ប៉ះពាល់​ ​១​ ​ពោល​ថា​មិនដឹង​ច្បាស់​ ​ក្នុង​របស់​ដែល​បានដឹង​ច្បាស់​ ​១​។​បេ​។​ ​បុគ្គល​ ​អ្នកពោល​ថា​ឃើញ​ ​ក្នុង​របស់​ដែល​បានឃើញ​ ​១​ ​ពោល​ថា​ឮ​ ​ក្នុង​របស់​ដែល​បានឮ​ ​១​ ​ពោល​ថា​ ​ហឹត​ ​ជញ្ជក់​ ​ប៉ះពាល់​ ​ក្នុង​របស់​ដែល​បាន​ហឹ​ត​ ​ជញ្ជក់​ ​ប៉ះពាល់​ ​១​ ​ពោល​ថា​ ​ដឹង​ច្បាស់​ ​ក្នុង​របស់​ដែល​បានដឹង​ច្បាស់​ ​១​។​បេ​។​
ថយ | ទំព័រទី ២២៦ | បន្ទាប់