[៧៩] បុគ្គលអ្នកមិនមានសទ្ធា ១ អ្នកទ្រុស្ដសីល ១ មិនមានសេចក្ដីខ្មាសបាប ១ មិនមានសេចក្ដីក្ដៅនឹងបាប ១។បេ។ បុគ្គលជាអ្នកមានសទ្ធា ១ ជាអ្នកមានសីល ១ មានសេចក្ដីខ្មាសបាប ១ មានសេចក្ដីក្ដៅនឹងបាប ១។បេ។
[៨០] បុគ្គលអ្នកមិនមានសទ្ធា ១ អ្នកទ្រុស្ដសីល ១ មានសេចក្ដីខ្ជិលច្រអូស ១ មិនមានបញ្ញា ១។បេ។ បុគ្គលអ្នកមានសទ្ធា ១ មានសីល ១ បា្ររព្ធព្យាយាម ១ មានបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤យ៉ាងនេះ ឈ្មោះថាបណ្ឌិត ឈ្លាស ជាសប្បុរស រមែងរក្សានូវខ្លួនមិនឲ្យមានគុណជីកចោល កំចាត់ចោលផង ជាអ្នកមិនមានទោសផង មិនត្រូវពួកវិញ្ញូជនតិះដៀលផង បានបុណ្យច្រើនផង។
[៨១] ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញនេះ មាន៤ពួក ។ អ្នកប្រាជ្ញ ៤ពួក តើដូចម្ដេច។ គឺអ្នកប្រាជ្ញព្រោះគិត ១ អ្នកប្រាជ្ញព្រោះស្ដាប់ ១ អ្នកប្រាជ្ញព្រោះអាស្រ័យសេចក្ដី ១ អ្នកប្រាជ្ញព្រោះប្រាជ្ញាវាងវៃ ១។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញ មាន៤ពួកនេះឯង។

ចប់ ទុច្ចរិតវគ្គ ទី៣។