​ភិក្ខុ​នោះ​ ​តែង​អាស្រ័យ​សេក្ខ​ពល​ ​(​ធម៌​ជា​កម្លាំង​ ​របស់​ព្រះ​សក្ខៈ​)​ ​៥​ ​នេះ​គឺ​ ​សទ្ធា​ពល​ ​ហិរិ​ពល​ ​ឱត្តប្ប​ពល​ ​វីរិយពល​ ​បញ្ញា​ពល​ ​ឥន្រិ្ទយ​ទាំង៥នេះ​គឺ​ ​សទ្ធិន្រ្ទិយ​ ​វីរិយិន្រ្ទិយ​ ​សតិន្រ្ទិយ​ ​សមាធិន្រ្ទិយ​ ​បញ្ញិន្រ្ទិយ​ ​នៅ​ទន់ខ្សោយ​ ​រមែង​កើ​ត​បា្រ​កដ​ ​ដល់​ភិក្ខុ​នោះ​ ​ព្រោះតែ​ឥន្រ្ទិយ​ទាំង​ ​៥​ ​នេះ​ ​នៅ​ទន់ខ្សោយ​ដែរ​ ​ភិក្ខុ​នោះ​ ​ក៏​សម្រេច​អនន្តរិយ​គុណ​ ​ដើម្បី​អស់​អាសវៈ​ទាំងឡាយ​ ​បាន​យឺតយូរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ប្រតិប័ទ​លំបាក​ ​ទាំង​ត្រាស់​ដឹង​ក៏​យឺតយូរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ប្រតិប័ទ​លំបាក​ ​តែ​ត្រាស់​ដឹង​បាន​ឆាប់​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​គ្រឿង​មិន​ស្អាត​ ​ក្នុង​កាយ​ ​កំណត់​សេចក្តី​បដិកូល​ក្នុង​អាហារ​ ​កំណត់​សេចក្តី​មិន​ ​ត្រេកអរ​ ​ក្នុង​លោក​ទាំងពួង​ ​ឃើញ​នូវ​សេចក្តី​មិន​ទៀង​ ​ក្នុង​សង្ខារ​ទាំងពួង​ ​មួយទៀត​ ​ភិក្ខុ​នោះ​ ​កំណត់​សេចក្តី​ស្លាប់​ ​ដម្កល់​ទុក​ដោយ​ប្រពៃ​ ​ឰដ៏​ខាងក្នុង​។​ ​ភិក្ខុ​នោះ​ ​តែង​អាស្រ័យ​នូវ​សេក្ខ​ពល​ ​(​ធម៌​ជា​កម្លាំង​ ​របស់​ព្រះ​សេក្ខៈ​)​ ​៥​ ​នេះ​គឺ​ ​សទ្ធា​ពល​ ​ហិរិ​ពល​ ​ឱត្តប្ប​ពល​ ​វីរិយពល​ ​បញ្ញា​ពល​ ​ឥន្រិ្ទយ​ ​៥​ ​នេះ​គឺ​ ​សទ្ធិន្រ្ទិយ​ ​វីរិយិន្រ្ទិយ​ ​សតិន្រ្ទិយ​ ​សមាធិន្រ្ទិយ​ ​បញ្ញិន្រ្ទិយ​ ​ក្លៀវក្លា​ ​រមែង​កើ​ត​បា្រ​កដ​ ​ដល់​ភិក្ខុ​នោះ​ ​ព្រោះតែ​ឥន្រ្ទិយ​ទាំង​ ​៥​ ​នេះ​ក្លៀវក្លា​ដែរ​ ​ភិក្ខុ​នោះ​ ​
ថយ | ទំព័រទី ២៣ | បន្ទាប់