​តាក់តែង​វចីសង្ខារ​ ​មានទោស​ខ្លះ​ ​មិន​មានទោស​ខ្លះ​ ​តាក់តែង​មនោ​សង្ខារ​ ​មានទោស​ខ្លះ​ ​មិន​មានទោស​ខ្លះ​ ​រមែង​ចូល​ទៅកាន់​លោក​ ​មានទុក្ខ​ខ្លះ​ ​មិន​មានទុក្ខ​ខ្លះ​។​ ​ផស្សៈ​ទាំងឡាយ​ ​មានទុក្ខ​ខ្លះ​ ​មិន​មានទុក្ខ​ខ្លះ​ ​តែង​ពាល់ត្រូវ​នូវ​បុគ្គល​ ​ដែល​ចូល​ទៅកាន់​លោក​ ​មានទុក្ខ​ខ្លះ​ ​មិន​មានទុក្ខ​ខ្លះ​។​ ​បុគ្គល​នោះ​ ​កាល​ផស្សៈ​ទាំងឡាយ​ ​មានទុក្ខ​ខ្លះ​ ​មិន​មានទុក្ខ​ខ្លះ​ ​ពាល់ត្រូវ​ហើយ​ ​រមែង​រង​នូវ​វេទនា​ ​មានទុក្ខ​ខ្លះ​ ​មិន​មានទុក្ខ​ខ្លះ​ ​ជា​វេទនា​មាន​សុខ​ ​និង​ទុក្ខ​លាយ​គ្នា​ ​ដូច​មនុស្ស​ពួក​ខ្លះ​ ​ទេវតា​ពួក​ខ្លះ​ ​វិនិបាត​ពួក​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កម្ម​ទាំង​ខ្មៅ​ទាំង​ស​ ​មាន​វិបាក​ទាំង​ខ្មៅ​ទាំង​ស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កម្ម​មិន​ខ្មៅ​ ​មិន​ស​ ​មាន​វិបាក​មិន​ខ្មៅ​មិន​ស​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់កម្ម​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ដា​កម្ម​ទាំង​ ​៤នោះ​ ​ចេតនា​ដើម្បី​លះ​កម្ម​ខ្មៅ​ ​មាន​វិបាក​ខ្មៅ​ឯណា​ ​ចេតនា​ដើម្បី​លះ​កម្ម​ស​ ​មាន​វិ​បា​កស​ឯណា​ ​ចេតនា​ដើម្បី​លះ​កម្ម​ទាំង​ខ្មៅ​ទាំង​ស​ ​មាន​វិបាក​ទាំង​ខ្មៅ​ទាំង​ស​ឯណា​ ​
ថយ | ទំព័រទី ២៣២ | បន្ទាប់