ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មមិនខ្មៅមិនស មានវិបាកមិនខ្មៅមិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម ក៏មាន។ ម្នាលភិក្ខុទាំងឡាយ កម្ម ៤ យ៉ាងនេះ ដែលតថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយបា្រជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសប្រាប់។
[៨៤] គ្រានោះ ព្រាហ្មណ៍ឈ្មោះ សិខាមោគ្គល្លាន ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្ដីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ អង្គុយក្នុងទីដ៏សមគួរ។ លុះសិខាមោគ្គល្លានព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន កាលពីថ្ងៃមុនៗ យូរមកហើយ មាណពឈ្មោះ សោណកាយនៈ ចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ ក៏និយាយនឹងខ្ញុំព្រះអង្គ ដូច្នេះថា ព្រះសមណគោតម បញ្ញត្តនូវការមិនធ្វើនូវកម្មទាំងពួង កាលព្រះអង្គបញ្ញត្តនូវការមិនធ្វើនូវកម្មទាំងពួង ឈ្មោះថា ពោលឧច្ឆេទ (សេចក្ដីដាច់សូន្យ) នៃលោក បពិត្រព្រះអង្គដ៏ចំរើន លោកនេះជាកម្មសច្ចៈ (មានកម្មជាសភាវៈ) ជាកម្មសមារម្ភដ្ឋាយី (តាំង នៅដោយការធ្វើកម្ម)។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលព្រាហ្មណ៍ តថាគតមិនដែលបានឃើញសោណកាយនមាណពសោះ