​ក៏​សម្រេច​នូវ​អនន្តរិយ​គុណ​ ​ដើម្បី​អស់​អាសវៈ​ទាំងឡាយ​ ​បាន​ឆាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ប្រតិប័ទ​លំបាក​ ​តែ​ត្រាស់​ដឹង​ឆាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ប្រតិប័ទ​ស្រួល​ ​តែ​ត្រាស់​ដឹង​យឺតយូរ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​បាន​ដល់​នូវ​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​និង​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ ​ដែល​ ​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​នោះ​ ​ភិក្ខុ​នោះ​ ​ព្រោះ​ស្ងប់ស្ងាត់​ ​ចាក​វិតក្កៈ​ ​វិចារៈ​ ​ក៏បាន​ដល់​ ​ទុតិយជ្ឈាន​ ​ជា​ធម្មជាត​ ​កើតមាន​ក្នុង​សន្តាន​នៃ​ខ្លួន​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​គឺ​សទ្ធា​ ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​ដែល​កើត​ ​អំពី​សមាធិ​ ​គឺ​បឋមជ្ឈាន​ ​ភិក្ខុ​ ​ព្រោះ​នឿយណាយ​ ​ចាក​បីតិ​ផង​ ​ប្រកបដោយ​ឧបេក្ខា​ផង​ ​មានស្មារតី​ ​ដឹងខ្លួន​ដោយ​ប្រពៃ​ផង​ ​ទទួល​សុខ​ដោយ​នាមកាយ​ផង​ ​ព្រះ​អរិយៈ​ទាំងឡាយ​ ​តែង​សរសើរ​ ​នូវ​បុគ្គល​ដែល​បាន​នូវ​តតិយជ្ឈាន​នោះ​ថា​ ​បុគ្គល​នោះ​ ​ប្រកបដោយ​ឧបេក្ខា​ ​មានស្មារតី​ ​មានធម៌​ជា​គ្រឿង​នៅជា​សុខ​ ​ដូច្នេះ​ ​ព្រោះ​តតិយជ្ឈាន​ឯណា​ ​ក៏បាន​ដល់​នូវ​ ​តតិយជ្ឈាន​នោះ​ ​ព្រោះ​លះបង់​នូវ​សុខ​ផង​ ​លះបង់​នូវ​ទុក្ខ​ផង​ ​ព្រោះ​អស់​ទៅ​នៃ​ ​សោមនស្ស​ ​និង​ទោមនស្ស​ ​ក្នុង​កាលមុន​ ​
ថយ | ទំព័រទី ២៤ | បន្ទាប់