​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ចេ​តោ​វិមុត្តិ​ ​នូវ​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សមណៈ​ទី៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ទី១​ ​ក៏​មាន​ក្នុង​ធម្មវិន័យ​នេះ​ ​សមណៈ​ទី២​ ​ក៏​មាន​ក្នុង​ធម្មវិន័យ​នេះ​ ​សមណៈ​ទី៣​ ​ក៏​មាន​ក្នុង​ធម្មវិន័យ​នេះ​ ​សមណៈ​ទី៤​ ​ក៏​មាន​ក្នុង​ធម្មវិន័យ​នេះ​ ​បរ​ប្ប​វាទ​ ​(​លទ្ធិ​)​ ​ទាំងឡាយ​ ​សូន្យ​ចាក​ពួក​សមណៈ​ដទៃ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​បន្លឺ​នូវ​សីហនាទ​ ​ដោយ​ប្រពៃ​យ៉ាងនេះ​ចុះ​។​
 [​៩២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ ​៤ប្រការ​ ​កើត​ប្រាកដ​ឡើង​បាន​ ​ព្រោះ​អាស្រ័យ​សប្បុរស​។​ ​អានិសង្ស​ ​៤ប្រការ​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​បុគ្គល​ ​(​អាស្រ័យ​សប្បុរស​)​ ​រមែង​ចំរើន​ដោយ​សីល​ដ៏​ប្រសើរ​ ​រមែង​ចំរើន​ដោយ​សមាធិ​ដ៏​ប្រសើរ​ ​រមែង​ចំរើន​ដោយ​បញ្ញា​ដ៏​ប្រសើរ​ ​រមែង​ចំរើន​ដោយ​វិមុត្តិ​ដ៏​ប្រសើរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​ ​៤ប្រការ​នេះ​ ​កើតឡើង​ប្រាកដ​បាន​ ​ព្រោះ​អាស្រ័យ​សប្បុរស​។​

​ចប់​ ​កម្ម​វគ្គ​ ​ទី៤​។​ ​

ថយ | ទំព័រទី ២៤៧ | បន្ទាប់