​ក៏បាន​ដល់​នូវ​ចតុត្ថជ្ឈាន​ ​ជា​ធម្មជាត​មាន​អារម្មណ៍​មិនមែន​ជា​ទុក្ខ​ ​មិនមែន​ជា​សុខ​ ​គឺជា​ឧបេក្ខា​ ​មានសតិ​ដ៏​បរិសុទ្ធ​ ​ដោយ​ឧបេក្ខា​។​ ​ភិក្ខុ​នោះ​ ​តែង​អាស្រ័យ​នូវ​សេក្ខ​ពល​ ​៥​ ​នេះ​ ​គឺ​ ​សទ្ធា​ពល​ ​ហិរិ​ពល​ ​ឱត្តប្ប​ពល​ ​វីរិយពល​ ​បញ្ញា​ពល​ ​ឥន្រ្ទិយ​ ​៥​ ​នេះ​ ​គឺ​សទ្ធិន្រ្ទិយ​ ​វីរិយិន្រ្ទិយ​ ​សតិន្រ្ទិយ​ ​សមាធិន្រ្ទិយ​ ​បញ្ញិន្រ្ទិយ​ ​ជា​ធម្មជាត​ទន់ខ្សោយ​ ​រមែង​កើ​ត​បា្រ​កដ​ ​ដល់​ភិក្ខុ​នោះ​ ​ព្រោះតែ​ឥន្រ្ទិយ​ទាំង​ ​៥​ ​នេះ​នៅ​ ​ទន់ខ្សោយ​ដែរ​ ​ភិក្ខុ​នោះ​ ​ក៏​សម្រេច​អនន្តរិយ​គុណ​ ​ដើម្បី​អស់​អាសវៈ​ទាំងឡាយ​ ​បាន​ ​យឺតយូរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ប្រតិប័ទ​ស្រួល​ ​តែ​ត្រាស់​ដឹង​យឺតយូរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ប្រតិប័ទ​ស្រួល​ ​ទាំង​ត្រាស់​ដឹង​ក៏បាន​ឆាប់​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​។​បេ​។​ ​បាន​ដល់​បឋមជ្ឈាន​ ​ព្រោះ​ស្ងប់ស្ងាត់​វិតក្កៈ​ ​និង​វិចារៈ​។​បេ​។​ ​ក៏​ដល់​នូវ​ទុតិយជ្ឈាន​ ​ព្រោះ​នឿយណាយ​ចាក​ ​បីតិ​ផង​។​បេ​។​ ​ក៏​ដល់​នូវ​តតិយជ្ឈាន​ ​ព្រោះ​លះបង់​នូវ​សុខ​ផង​ ​លះបង់​នូវ​ទុក្ខ​ផង​។​បេ​។​ ​ក៏​ដល់​នូវ​ចតុត្ថជ្ឈាន​។​ ​ភិក្ខុ​នោះ​ ​តែង​អាស្រ័យ​នូវ​សេក្ខ​ពល​ ​ទាំង​ ​៥​ ​នេះ​ ​គឺ​សទ្ធា​ពល​ ​ហិរិ​ពល​ ​ឱត្តប្ប​ពល​ ​វីរិយពល​ ​បញ្ញា​ពល​ ​
ថយ | ទំព័រទី ២៥ | បន្ទាប់