កាលភិក្ខុទាំងឡាយ ព្រមព្រៀងគ្នា មុខជានឹងធ្វើអញឲ្យវិនាស បើបែកគ្នាហើយ នឹងធ្វើអញឲ្យវិនាសមិនបានឡើយ។ ម្នាលអានន្ទ ភិក្ខុបាប កាលឃើញច្បាស់ នូវអំណាចប្រយោជន៍ ទី២នេះ ទើបត្រេកអរ ដោយការបំបែកសង្ឃ។ ម្នាលអានន្ទ មួយទៀត ភិក្ខុបាប មានការចិញ្ចឹមជីវិតខុស សម្រេចជីវិតដោយមិច្ឆាជីវៈ។ ភិក្ខុនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា បើពួកភិក្ខុដឹងថា អញជាអ្នកចិញ្ចឹមជីវិតខុស សម្រេចជីវិតដោយមិច្ឆាជីវៈ កាលភិក្ខុទាំងឡាយ ព្រមព្រៀងគ្នា មុខជានឹងធ្វើអញឲ្យវិនាស បើបែកគ្នាហើយ នឹងធ្វើអញឲ្យវិនាសមិនបានឡើយ។ ម្នាលអានន្ទ ភិក្ខុបាប កាលឃើញច្បាស់ នូវអំណាចប្រយោជន៍ ទី៣នេះ ទើបត្រេកអរ ដោយការបំបែកសង្ឃ។ ម្នាលអានន្ទ មួយទៀត ភិក្ខុបាប ជាអ្នកប្រាថា្នលាភ ប្រាថា្នសក្ការៈ ប្រាថា្នមិនឲ្យគេមើលងាយ។ ភិក្ខុនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា បើពួកភិក្ខុដឹងថា អញជាអ្នកប្រាថា្នលាភ ប្រាថា្នសក្ការៈ ប្រាថ្នាមិនឲ្យគេមើលងាយ កាលភិក្ខុទាំងឡាយ ព្រមព្រៀងគ្នា មុខជានឹងមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជាអញឡើយ បើបែកគ្នាហើយ នឹងធ្វើសក្ការៈ គោរពរាប់អាន បូជាអញ។ ម្នាលអានន្ទ ភិក្ខុបាប កាលឃើញច្បាស់ នូវអំណាចប្រយោជន៍ ទី៤នេះ