ទើបត្រេកអរ ដោយការបំបែកសង្ឃ។ ម្នាលអានន្ទ ភិក្ខុបាប កាលឃើញអំណាចប្រយោជន៍ ទាំង៤នេះ រមែងត្រេកអរ ដោយការបំបែកសង្ឃ។
[៩៤] ម្នាលភិក្ខុទាំងឡាយ ភ័យកើតព្រោះអាបត្តិនេះ មាន៤យ៉ាង។ ភ័យ ៤ ដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចរាជបុរស ចាប់ចោរប្រព្រឹត្តអាក្រក់ មកថា្វយព្រះរាជា ហើយក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស បុរសនេះ ជាចោរ ប្រព្រឹត្តអាក្រក់ សូមទ្រង់ដាក់ព្រះរាជអាជ្ញាចោរនេះ។ ព្រះរាជាទ្រង់ត្រាស់នឹងរាជបុរសនោះ យ៉ាងនេះថា នែប្រស្ដែង ចូរអ្នកទាំងឡាយ នាំគ្នាទៅចាប់បុរសនេះ ចងស្លាបសេកឲ្យខ្ជាប់ ដោយខ្សែដ៏មាំ ហើយកោរត្រងោល ទួងស្គរជ័យ ដែលមានសំឡេងឮខ្លាំង នាំបណ្ដើរ អាក្រោស សព្វច្រក សព្វផ្លូវត្រឡែងកែង រួចនាំចេញតាមទ្វារខាងត្បូង ហើយកាត់ក្បាលខាងត្បូងព្រះនគរ។ រាជបុរសទាំងឡាយ ក៏ចាប់បុរសនោះ ចងស្លាបសេកឲ្យខ្ជាប់ ដោយខ្សែដ៏មាំ ហើយកោរត្រងោល ទួងស្គរដែលមានសំឡេងឮខ្លាំង នាំបណ្ដើរ អាក្រោស សព្វច្រក សព្វផ្លូវត្រឡែងកែង រួចនាំចេញតាមទ្វារខាងត្បូង ហើយកាត់ក្បាល ខាងត្បូងព្រះនគរ។