រំសាយសក់ លីកញ្ចប់ផេះ ដើរចូលទៅកាន់ទីប្រជុំមហាជន ស្រែកប្រកាស (សេចក្ដីខុសរបស់ខ្លួន) យ៉ាងនេះថា នែអ្នកដ៏ចំរើន ខ្ញុំបានធ្វើបាបកម្ម គួរតិះដៀល ជាអំពើគួរឲ្យលីកញ្ចប់ផេះ អ្នកដ៏មានអាយុ ពេញចិត្តឲ្យខ្ញុំធ្វើអំពើយ៉ាងណា ខ្ញុំនឹងធ្វើអំពើយ៉ាងនោះ។ ក្នុងទីនោះ មានបុរសមួយនាក់ ឈរក្នុងទីខ្ពស់ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា បុរសនោះ បានធ្វើបាបកម្ម គួរតិះដៀល ជាអំពើគួរឲ្យលីកញ្ចប់ផេះទៅហើយហ៎្ន មើលចុះហ៎្ន បុរសនេះ ស្លៀកដណ្ដប់សំពត់ខ្មៅ រំសាយសក់ លីកញ្ចប់ផេះ ដើរចូលទៅកាន់ទីប្រជុំមហាជន និយាយស្រែកប្រកាស យ៉ាងនេះថា នែអ្នកដ៏ចំរើន ខ្ញុំបានធ្វើបាបកម្ម គួរតិះដៀល ជាអំពើគួរឲ្យលីកញ្ចប់ផេះ លោកដ៏មានអាយុ ពេញចិត្តឲ្យខ្ញុំធ្វើអំពើយ៉ាងណា ខ្ញុំនឹងធ្វើអំពើយ៉ាងនោះ ឱ បុរសនោះ មិនគួរធ្វើបាបកម្មគួរតិះដៀល ជាអំពើគួរឲ្យលីកញ្ចប់ផេះ មានសភាពយ៉ាងនោះសោះឡើយ។ ម្នាលភិក្ខុទាំងឡាយ រឿងនេះ មានឧបមេយ្យ ដូចសហធម្មិកណាមួយ ជាភិក្ខុក្ដី ភិក្ខុនីក្ដី តាំងភយសញ្ញា (សេចក្ដីសំគាល់ថាគួរខ្លាច) ដ៏ក្លៀវក្លា យ៉ាងនេះ ក្នុងធម៌ទាំងឡាយ គឺបាចិត្តិយ