​ឥន្រ្ទិយ​ទាំង​ ​៥​ ​នេះ​ ​គឺ​សទ្ធិន្រ្ទិយ​ ​វីរិយិន្រ្ទិយ​ ​សតិន្រ្ទិយ​ ​សមាធិន្រ្ទិយ​ ​បញ្ញិន្រ្ទិយ​ ​ក្លៀវក្លា​ ​រមែង​កើ​ត​បា្រ​កដ​ ​ដល់​ភិក្ខុ​នោះ​ ​ព្រោះតែ​ឥន្រ្ទិយ​ទាំង​ ​៥​ ​នេះ​ក្លៀវក្លា​ដែរ​ ​ភិក្ខុ​នោះ​ ​ក៏​សម្រេច​អនន្តរិយ​គុណ​ ​ដើម្បី​អស់​អាសវៈ​ទាំងឡាយ​ ​បាន​ឆាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ប្រតិប័ទ​ស្រួល​ ​ទាំង​ត្រាស់​ដឹង​ក៏បាន​ឆាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិបទា​ ​មាន​ ​៤​ ​យ៉ាងនេះ​ឯង​។​
 [​១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិបទា​នេះ​ ​មាន​ ​៤យ៉ាង​ ​។​ ​បដិបទា​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ប្រតិប័ទ​មិន​អត់ធន់​ ​១​ ​ប្រតិប័ទ​អត់ធន់​ ​១​ ​ប្រតិប័ទ​ទូន្មាន​ ​(​ឥន្រ្ទិយ​)​ ​១​ ​ប្រតិប័ទ​ស្ងប់​រម្ងាប់​ ​(​វិតក្កៈ​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ប្រតិប័ទ​មិន​អត់ធន់​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជេរ​តបនឹង​បុគ្គល​ដែល​ជេរ​ ​ខឹង​តបនឹង​បុគ្គល​ ​ដែល​ខឹង​ ​ប្រកួត​ប្រកាន់​តប​ ​នឹង​បុគ្គល​ដែល​ប្រកួត​ប្រកាន់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​ហៅថា​ ​ប្រតិប័ទ​មិន​អត់ធន់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ប្រតិប័ទ​អត់ធន់​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​មិន​ជេរ​តបនឹង​បុគ្គល​ដែល​ជេរ​ ​មិន​ ​ខឹង​តបនឹង​បុគ្គល​ដែល​ខឹង​ ​មិន​ប្រកួត​ប្រកាន់​តបនឹង​បុគ្គល​ដែល​ប្រកួត​ប្រកាន់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ប្រតិប័ទ​អត់ធន់​។​ ​
ថយ | ទំព័រទី ២៦ | បន្ទាប់