សតិដែលពួកសាវក បានដម្កល់ទុកប្រពៃហើយ ឰដ៏ខាងក្នុងថា អាត្មាអញ នឹងធ្វើចតុសច្ចធម៌ ដែលមិនទាន់ឃើញច្បាស់ ឲ្យឃើញច្បាស់ ដោយបញ្ញាក្នុងទីនោះៗខ្លះ និងរក្សាទុកចតុសច្ចធម៌ ដែលឃើញច្បាស់ហើយ ដោយបញ្ញាក្នុងទីនោះៗខ្លះ។ សតិដែលពួកសាវក បានដម្កល់ទុកប្រពៃហើយ ឰដ៏ខាងក្នុងថា អាត្មាអញ នឹងពាល់ត្រូវ នូវចតុសច្ចធម៌ ដែលមិនទាន់ប៉ះពាល់ដោយវិមុត្តិខ្លះ និងរក្សាទុកនូវចតុសច្ចធម៌ ដែល ប៉ះពាល់ហើយ ដោយបញ្ញាក្នុងទីនោះៗខ្លះ ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយៈ មានសតិជាអធិបតី យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ព្រហ្មចរិយៈ មានសិក្ខាជាអានិសង្ស មានបញ្ញាជាកំពូល មានវិមុត្តិជាខ្លឹម មានសតិជាអធិបតី។ ពាក្យណា ដែលតថាគតបានពោលហើយ ពាក្យនោះ តថាគតពោលព្រោះអាស្រ័យព្រហ្មចរិយៈនេះ។
[៩៦] ម្នាលភិក្ខុទាំងឡាយ ដំណេកនេះ មាន៤។ ដំណេក ៤ គឺអ្វីខ្លះ។ គឺដំណេក ដូចមនុស្សស្លាប់(១) ១ ដំណេកអ្នកបរិភោគកាម ១
[៩៦] ម្នាលភិក្ខុទាំងឡាយ ដំណេកនេះ មាន៤។ ដំណេក ៤ គឺអ្វីខ្លះ។ គឺដំណេក ដូចមនុស្សស្លាប់(១) ១ ដំណេកអ្នកបរិភោគកាម ១
(១) ព្រោះស័ព្ទថា បេតៈ ប្រែថា ប្រេតក៏បាន ទើបអដ្ឋកថា អធិប្បាយជា២ន័យ បើសំដៅយកប្រេត លោកអធិប្បាយថា ប្រេតនោះ ជាអ្នកអត់ឃ្លាន ស្គមរំឃឹង មានសាច់ឈាមតិច ឆ្អឹងឡើងរគាម ដូចមនុស្សឈឺធ្ងន់យូរ មិនអាចដេកផ្អៀងបាន បានតែដេកផ្ងារ។