​ដំណេក​សីហៈ​ ​១​ ​ដំណេក​ព្រះ​តថាគត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដំណេក​ដូច​មនុស្ស​ស្លាប់​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មនុស្ស​ស្លាប់​ ​ច្រើនតែ​ដេកផ្ងារ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ដំណេក​មនុស្ស​ស្លាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដំណេក​អ្នក​បរិភោគ​កាម​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​អ្នក​បរិភោគ​កាម​ ​ច្រើនតែ​ដេកផ្អៀង​ទៅ​ខាងឆ្វេង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ដំណេក​អ្នក​បរិភោគ​កាម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដំណេក​សីហៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិ​ក្ខុ​ទំាង​ឡាយ​ ​សីហ​មិគរាជ​ ​សម្រេចការ​ដេក​ដោយ​ខាង​ៗ​ស្តាំ​ ​យកជើង​តម្រួត​លើ​ជើង​ ​ស៊ក​កន្ទុយ​ក្នុង​ចន្លោះ​ភ្លៅ​ ​សីហ​មិគរាជ​នោះ​ ​លុះ​ភ្ញាក់​ឡើង​ ​ងើប​កាយ​ខាងមុខ​ ​គឺ​ងើប​ក្បាល​ ​សំឡឹង​មើល​កាយ​ខាងក្រោម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​សីហ​មិគរាជ​ ​ឃើញ​សេចក្តី​ភ្លាំងភ្លាត់​ ​ឬ​ការ​ឃ្លៀងឃ្លាត​កាយ​ណាមួយ​សោត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សីហ​មិគរាជ​ ​រមែង​តូចចិត្ត​ ​ព្រោះ​ការ​ភ្លាំងភ្លាត់​ ​និង​ឃ្លៀងឃ្លាត​ ​នៃ​កាយ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​សីហ​មិគរាជ​ ​មិនឃើញ​សេចក្តី​ភ្លាំងភ្លាត់​ ​ឬ​ឃ្លៀងឃ្លាត​ ​នៃ​កាយ​ណាមួយ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សីហ​មិគរាជ​ ​រមែង​ត្រេកអរ​ ​ដោយ​ការ​មិន​ភ្លាំងភ្លាត់​ ​និង​ឃ្លៀងឃ្លាត​ ​នៃ​កាយ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ដំណេក​សីហៈ​។
ថយ | ទំព័រទី ២៦១ | បន្ទាប់