​[​៩៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៤ប្រការ​នេះ​ ​រមែង​មាន​ឧបការៈ​ច្រើន​ដល់​មនុស្ស​។​ ​ធម៌​ ​៤ប្រការ​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ការសេពគប់​សប្បុរស​ ​១​ ​ការ​ស្ដាប់ធម៌​របស់​សប្បុរស​ ​១​ ​ការ​យកចិត្ត​ទុកដាក់​ដោយ​ឧបាយ​ ​១​ ​ប្រតិបត្តិ​ធម៌​ ​ដ៏​សមគួរ​តាម​ធម៌​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ធម៌​ ​៤ប្រការ​ ​រមែង​មាន​ឧបការៈ​ច្រើន​ដល់​មនុស្ស​។​
 [​១០០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វោហារ​មិន​ប្រសើរ​នេះ​ ​មាន៤យ៉ាង​។​ ​វោហារ​មិន​ប្រសើរ​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​គឺ​មិនឃើញ​ ​ពោល​ថា​ឃើញ​ ​១​ ​មិនឮ​ ​ពោល​ថា​ឮ​ ​១​ ​មិន​ធុំក្លិន​ ​ពោល​ថា​ធុំក្លិន​ ​១​ ​មិនដឹង​ ​ពោល​ថា​ដឹង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​វោហារ​មិន​ប្រសើរ​ ​៤យ៉ាង​។​
 [​១០១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វោហារ​ប្រសើរ​នេះ​ ​មាន៤យ៉ាង​។​ ​វោហារ​ប្រសើរ​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​គឺ​មិនឃើញ​ ​ពោល​ថា​មិនឃើញ​ ​១​ ​មិនឮ​ ​ពោល​ថា​មិនឮ​ ​១​ ​មិន​ធុំក្លិន​ ​ពោល​ថា​មិន​ធុំក្លិន​ ​១​ ​មិនដឹង​ ​ពោល​ថា​មិនដឹង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​វោហារ​ប្រសើរ​ ​៤យ៉ាង​។​
ថយ | ទំព័រទី ២៦៣ | បន្ទាប់