ក៏ស្វែងរកធម៌មិនសៅហ្មង ក្សេមចាកយោគៈ ដ៏ប្រសើរ គឺព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ នេះការស្វែងរកដ៏ប្រសើរ ៤យ៉ាង។
[១០៦] ម្នាលភិក្ខុទាំងឡាយ សង្គហវត្ថុ (វត្ថុជាគ្រឿងសង្រ្គោះ) នេះ មាន៤យ៉ាង។ សង្គហវត្ថុ ៤យ៉ាង គឺអ្វីខ្លះ។ គឺការឲ្យ ១ ការពោលពាក្យពីរោះ ១ ការប្រព្រឹត្តិជាប្រយោជន៍ ១ ភាពជាអ្នកទុកដាក់ខ្លួនស្មើ ១។ ម្នាលភិក្ខុទាំងឡាយ នេះជាសង្គហវត្ថុ ៤យ៉ាង។
[១០៧] គ្រានោះ ព្រះមាលុង្ក្យបុត្រដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគហើយ អង្គុយនៅក្នុងទីដ៏សមគួរ។ លុះព្រះមាលុង្ក្យបុត្រដ៏មានអាយុ អង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏ទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ សំដែងធម៌ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ជាធម៌ដែលនាំខ្ញុំព្រះអង្គ ឲ្យចៀសចេញទៅតែម្នាក់ឯង មិនមានសេចក្ដីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ព្រោះស្ដាប់នូវធម៌របស់ព្រះដ៏មានព្រះភាគ។ ម្នាលមាលុង្ក្យបុត្រ ក្នុងដំណើរនេះ តថាគតនឹងនិយាយ ប្រាប់ភិក្ខុកំលោះដូចម្ដេចបាន បើខ្លួនអ្នកជាមនុស្សចាស់គ្រាំគា្រ មានវ័យចំរើន មកសុំនូវឱវាទ ដោយសង្ខេប ចំពោះតថាគតដូច្នេះ។