​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ប្រតិប័ទ​ ​ទូន្មាន​ ​(​នូវ​ឥន្រ្ទិយ​)​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ឃើញ​រូប​ដោយ​ចក្ខុ​ ​ហើយ​មិន​កាន់​យក​នូវ​និមិត្ត​ ​មិន​កាន់​យក​នូវ​អនុព្យញ្ជនៈ​ ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ ​គឺ​អភិ​ជ្ឈាន​ ​និង​ទោមនស្ស​ ​គប្បី​ជាប់​តាម​ភិក្ខុ​ ​ដែល​មិន​សង្រួម​ចក្ខុន្រ្ទិយ​នុ៎ះ​ ​ព្រោះហេតុតែ​មិន​សង្រួម​ចក្ខុន្រ្ទិយ​ឯណា​ ​ប្រតិប័ទ​ដើម្បី​សង្រួម​ចក្ខុន្រ្ទិយ​នោះ​ ​រក្សា​ចក្ខុន្រ្ទិយ​ ​ដល់​នូវ​ការ​សង្រួម​ក្នុង​ចក្ខុន្រ្ទិយ​ ​ឮ​សំឡេង​ដោយ​ត្រចៀក​.​.​.​ ​ធុំក្លិន​ដោយ​ច្រមុះ​.​.​.​.​ ​ទទួល​រស​ដោយ​អណ្តាត​.​.​.​.​ ​ពាល់ត្រូវ​ផោដ្ឋព្វៈ​ដោយ​កាយ​ ​ដឹង​ធម្មារម្មណ៍​ដោយចិត្ត​ ​ហើយ​មិន​កាន់​យក​នូវ​និមិត្ត​ ​មិន​កាន់​យក​នូវ​អនុព្យញ្ជនៈ​ ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ ​គឺ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​គប្បី​ជាប់​តាម​នូវ​ភិក្ខុ​ ​ដែល​ជា​អ្នក​មិន​ ​សង្រួម​មនិន្រ្ទិយ​នុ៎ះ​ ​ព្រោះហេតុតែ​មិន​សង្រួម​មនិន្រ្ទិយ​ឯណា​ ​ប្រតិបត្តិ​ដើម្បី​សង្រួម​ ​មនិន្រ្ទិយ​នោះ​ ​រក្សា​មនិន្រ្ទិយ​ ​ដល់​នូវ​ការ​សង្រួម​ក្នុង​មនិន្រ្ទិយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ប្រតិប័ទ​ទូន្មាន​ ​(​នូវ​ឥន្រ្ទិយ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ប្រតិប័ទ​ ​ស្ងប់​រម្ងាប់​ ​(​វិតក្កៈ​)​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិន​បណ្តោយ​ឲ្យ​ ​កាម​វិតក្កៈ​ ​ដែល​កើតឡើង​ហើយ​ ​អាស្រ័យ​នៅ​បាន​ ​គឺ​លះបង់​ ​បន្ទោបង់​
ថយ | ទំព័រទី ២៧ | បន្ទាប់