ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ដោយកំពស់ និងទំហំ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ៤យ៉ាងនេះ ទើបជាអ្នកគួរទទួលនូវទាន ដែលបុគ្គលនាំមកបូជា។បេ។ ជាស្រែបុណ្យដ៏ប្រសើរ នៃសត្វលោក។
[១១១] ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះ មាន៤យ៉ាង។ កម្លាំង ៤យ៉ាង គឺអ្វីខ្លះ។ កម្លាំងគឺវីរិយៈ ១ កម្លាំងគឺសតិ ១ កម្លាំងគឺសមាធិ ១ កម្លាំងគឺបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ នេះកម្លាំង ៤យ៉ាង។
[១១២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ប្រការ មិនគួរសេពសេនាសនៈដ៏ស្ងាត់ គឺព្រៃតូច ព្រៃធំបាន។ ធម៌ ៤ប្រការ គឺអ្វីខ្លះ។ គឺភិក្ខុប្រកបដោយកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ ជាអ្នកអ័ប្បឥតប្រាជ្ញា លលា ឆ្កួតទឹកមាត់ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤យ៉ាងនេះ មិនគួរសេពសេនាសនៈដ៏ស្ងាត់ គឺព្រៃតូច ព្រៃធំបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ ទើបគួរសេពសេនាសនៈស្ងាត់ គឺព្រៃតូច ព្រៃធំបាន។ ធម៌ ៤ប្រការ គឺអ្វីខ្លះ។