ដែល​ពួក​វិញ្ញូ​ជន​ ​មិន​តិះដៀល​ផង​ ​រមែង​បាន​នូវ​បុណ្យ​ដ៏​ច្រើន​ផង​។​ ​ធម៌​ ​៤យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​កាយ​កម្ម​ ​មិន​មានទោស​ ​១​ ​វចីកម្ម​មិន​មានទោស​ ​១​ ​មនោ​កម្ម​មិន​មានទោស​ ​១​ ​ទិដ្ឋិ​មិន​មានទោស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤យ៉ាងនេះ​ ​ជា​បណ្ឌិត​ ​ជា​អ្នក​ឈ្លាស​ ​ជា​សប្បុរស​ ​រមែង​បរិហារ​ខ្លួន​ ​ដូចដើម​ឈើ​ ​ដែល​មិនបាន​គាស់​ឫស​ ​មិន​ងាប់​ពាក់កណ្ដាល​ ​ជា​អ្នក​មិន​មានទោស​ផង​ ​ដែល​ពួក​វិញ្ញូ​ជន​មិន​តិះដៀល​ផង​ ​រមែង​បានបុណ្យ​ដ៏​ច្រើន​ផង​។​

​ចប់​ ​អភិញ្ញា​វគ្គ​ ​ទី៦​។​
​ឧទ្ទាន​នៃ​វគ្គ​នោះ​គឺ​


​និយាយ​អំពី​អភិញ្ញា​ធម៌​ ​៤ប្រការ​ ​អំពី​ការស្វែងរក​ ​៤ប្រការ​ ​អំពី​សង្គហៈ​ ​៤ប្រការ​ ​អំពី​មា​លុង្ក្យ​បុត្រ​ ​អំពី​ត្រកូល​ស្ដុកស្ដម្ភ​ ​និង​មិន​ស្ដុកស្ដម្ភ​ ​ដោយហេតុ​ ​៤ប្រការ​ ​២រឿង​ ​អំពី​សេះ​អាជានេយ្យ​ ​ប្រកបដោយ​អង្គ​ ​៤​ ​ជា​សេះ​គួរ​ដល់​ព្រះរាជា​ ​អំពី​ពលៈ​ ​៤ប្រការ​ ​អំពី​ភិក្ខុ​មិន​គួរ​នៅ​ ​និង​គួរ​នៅ​ ​ក្នុង​សេនាសនៈ​ព្រៃ​បាន​ ​និង​អំពី​កម្ម​ ​ដែល​ឥត​ទោស​ ​និង​មានទោស​។​
ថយ | ទំព័រទី ២៧៧ | បន្ទាប់