[​១១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤ប្រការ​ ​រមែង​កើត​ក្នុង​នរក​ ​ដូច​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ធម៌​ ​៤ប្រការ​ ​គឺ​អ្វីខ្លះ​។​ ​គឺ​បុគ្គល​ជា​អ្នក​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ដោយខ្លួនឯង​ ​១​ ​ដឹកនាំ​បុគ្គល​ដទៃ​ ​ក្នុង​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​១​ ​ពេញចិត្ត​ក្នុង​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​១​ ​ពោល​សរសើរ​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​១​។​ ​អម្បាល​នេះ​។​បេ​។​ ​គឺ​បុគ្គល​ជា​អ្នក​វៀរចាក​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ដោយខ្លួនឯង​ ​ដឹកនាំ​អ្នកដទៃ​ ​ក្នុង​ការ​វៀរចាក​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ពេញចិត្ត​ក្នុង​ការ​វៀរចាក​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ពោល​សរសើរ​ការ​វៀរចាក​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​អម្បាល​នេះ​។​បេ​។​
 [​១១៦​]​ ​ជា​អ្នកប្រព្រឹត្តខុស​ ​ក្នុង​កាម​ទាំងឡាយ​ដោយខ្លួនឯង​ ​ដឹកនាំ​បុគ្គល​ដទៃ​ ​ក្នុង​កា​មេ​សុ​មិច្ឆាចារ​ ​ពេញចិត្ត​ ​ក្នុង​កា​មេ​សុ​មិច្ឆាចារ​ ​ពោល​សរសើរ​កា​មេ​សុ​មិច្ឆាចារ​ ​អម្បាល​នេះ​។​បេ​។​ ​
ថយ | ទំព័រទី ២៧៩ | បន្ទាប់