​រម្ងាប់​ ​ធ្វើឲ្យ​ ​វិនាស​ ​មិន​ឲ្យ​កើតមាន​ ​មិន​បណ្ដោយឲ្យ​ព្យាបាទ​វិតក្កៈ​ ​ដែល​កើតឡើង​ហើយ​.​.​.​ ​មិន​បណ្ដោយឲ្យ​វិហឹសា​វិតក្កៈ​ ​ដែល​កើតឡើង​ហើយ​.​.​.​ ​មិន​បណ្ដោយឲ្យ​ ​អកុសលធម៌​ ​ទាំងឡាយ​ ​ដ៏​អាក្រក់​ ​ដែល​កើតឡើង​ហើយ​រឿយ​ៗ​ ​អាស្រ័យ​នៅ​បាន​ ​គឺ​លះបង់​ ​បនោ្ទ​បង់​ ​រម្ងាប់​ ​ធ្វើឲ្យ​វិនាស​ ​មិន​ឲ្យ​កើតមាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ប្រតិប័ទ​ស្ងប់​រម្ងាប់​ ​(​វិតក្កៈ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិបទា​ ​មាន​ ​៤​ ​យ៉ាងនេះ​ឯង​។​
 ​[​១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិបទា​នេះ​ ​មាន៤យ៉ាង​។​ ​បដិបទា​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ប្រតិប័ទ​មិន​អត់ធន់​ ​១​ ​ប្រតិប័ទ​អត់ធន់​ ​១​ ​ប្រតិប័ទ​ទូន្មាន​ ​(​នូវ​ឥន្រ្ទិយ​)​ ​១​ ​ប្រតិប័ទ​ ​ស្ងប់​រម្ងាប់​ ​(​វិតក្កៈ​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ប្រតិប័ទ​មិន​អត់ធន់​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​អត់ធន់​ ​ចំពោះ​ត្រជាក់​ ​ក្ដៅ​ ​សេចក្ដី​ឃ្លាន​ ​ស្រេក​ ​ចំពោះ​សម្ផស្ស​នៃ​របោម​ ​មូស​ ​ខ្យល់​ ​កំ​ដៅ​ថ្ងៃ​ ​និង​ពស់​តូច​ ​ពស់​ធំ​ ​ចំពោះ​ពាក្យសំដី​ ​ដែល​អាក្រក់​ជួជាតិ​ ​ជា​អ្នក​មិន​អត់ធ្មត់​ ​ចំពោះ​វេទនា​ ​ដែល​កើតឡើង​ ​ក្នុង​សរីរៈ​រាងកាយ​ ​ដែល​ជា​ទុក្ខ​ក្លៀវក្លា​ ​ក្រហល់ក្រហាយ​ ​ខ្លោចផ្សា​ ​មិន​ត្រជាក់ចិត្ត​ ​មិន​គាប់ចិត្ត​ ​ដែល​អាច​នឹង​ឆក់​យកជីវិត​ទៅ​បាន​។​
ថយ | ទំព័រទី ២៨ | បន្ទាប់