ញុំាង​ឆន្ទៈ​ឲ្យ​កើត​ ​សង្វាត​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ ​ដម្កល់​ចិត្ត​ ​ដើម្បីឲ្យ​កុសលធម៌​ទាំងឡាយ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ឋិតនៅ​ ​មិន​ឲ្យ​វិនាស​ទៅ​ ​ឲ្យ​រឹងរឹតតែ​ចំរើន​ឡើង​ ​ធំ​ទូលាយ​ ​ចំរើន​បរិបូណ៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៤នេះ​ ​គួរ​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៤ប្រការ​ ​គួរ​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​ ​ធម៌​ ​៤ប្រការ​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ឥទ្ធិបាទ​ ​ដែល​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​ ​វីរិយ​សមាធិ​ ​ចិត្ត​សមាធិ​ ​ចំរើន​ឥទ្ធិបាទ​ ​ដែល​ប្រកបដោយ​វីមំសា​សមាធិ​ ​និង​បធាន​សង្ខារ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៤នេះ​ ​គួរ​ចំរើន​ ​ដើម្បី​ដឹង​ច្បាស់​នូវ​រាគៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៤ប្រការ​នេះ​ ​គួរ​ចំរើន​ ​ដើម្បី​កំណត់​ដឹង​នូវ​រាគៈ​។​បេ​។​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​លះបង់​ ​ដើម្បី​ក្ស័យ​ទៅ​ ​ដើម្បី​សូន្យ​ទៅ​ ​ដើម្បី​នឿយណាយ​ ​ដើម្បី​រលត់​ ​ដើម្បី​លះបង់​ ​ដើម្បី​រលាស់​។​ ​
ថយ | ទំព័រទី ២៨៥ | បន្ទាប់