​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ប្រតិប័ទ​ ​មិន​អត់ធន់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ប្រតិប័ទ​អត់ធន់​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​អត់ធន់​ ​ចំពោះ​ត្រជាក់​ ​ក្ដៅ​ ​សេចក្ដី​ឃ្លាន​ ​ស្រេក​ ​ចំពោះ​សម្ផស្ស​នៃ​របោម​ ​មូស​ ​ខ្យល់​ ​កំ​ដៅ​ថ្ងៃ​ ​និង​ពស់​តូច​ ​ពស់​ធំ​ ​ចំពោះ​ពាក្យសំដី​ ​ដែល​អាក្រក់​ជួជាតិ​ ​ជា​អ្នក​អត់ធ្មត់​ ​ចំពោះ​វេទនា​ ​ដែល​កើតឡើង​ ​ក្នុង​សរីរៈ​រាងកាយ​ ​ដែល​ជា​ទុក្ខ​ក្លៀវក្លា​ ​ក្រហល់ក្រហាយ​ ​ខ្លោចផ្សា​ ​មិន​ត្រជាក់ចិត្ត​ ​មិន​គាប់ចិត្ត​ ​ដែល​អាច​នឹង​ឆក់​យកជីវិត​ទៅ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ប្រតិប័ទ​អត់ធន់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ប្រតិប័ទ​ទូន្មាន​ ​(​នូវ​ឥន្រ្ទិយ​)​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ឃើញ​រូប​ដោយ​ចក្ខុ​ហើយ​ ​មិន​កាន់​យក​នូវ​និមិត្ត​ ​មិន​កាន់​យក​នូវ​អនុព្យញ្ជនៈ​ ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ ​គឺ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​គប្បី​ជាប់​តាម​នូវ​ភិក្ខុ​ ​ដែល​មិន​សង្រួម​ ​នូវ​ចក្ខុន្រ្ទិយ​នុ៎ះ​ ​ព្រោះហេតុតែ​មិន​សង្រួម​ចក្ខុន្រ្ទិយ​ឯណា​ ​ប្រតិប័ទ​ដើម្បី​សង្រួម​ចក្ខុន្រ្ទិយ​នោះ​ ​រក្សា​ចក្ខុន្ទ្រិយ​ ​ដល់​នូវ​ការ​សង្រួម​ក្នុង​ចក្ខុន្រ្ទិយ​ ​ឮ​នូវ​សំឡេង​ដោយ​ត្រចៀក​.​.​.​ ​ធុំក្លិន​ ​ដោយ​ច្រមុះ​.​.​.​ ​ទទួល​រស​ដោយ​អណ្ដាត​.​.​.​ ​ពាល់ត្រូវ​ផោដ្ឋព្វៈ​ដោយ​កាយ​.​.​.​ ​ដឹង​ធម្មារម្មណ៍​ដោយចិត្ត​ ​ហើយ​មិន​កាន់​យក​នូវ​និមិត្ត​ ​មិន​កាន់​យក​នូវ​អនុព្យញ្ជនៈ​ ​
ថយ | ទំព័រទី ២៩ | បន្ទាប់