​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​កប្ប​ត្រឡប់​ចំរើន​ ​តាំង​មាន​ឡើងវិញ​ ​ក៏​កម្រ​នឹង​រាប់​ថា​ ​ប៉ុណ្ណេះ​ឆ្នាំ​ ​ប៉ុណ្ណេះ​រយ​ឆ្នាំ​ ​ប៉ុណ្ណេះ​ពាន់​ឆ្នាំ​ ​ឬ​ប៉ុណ្ណេះ​សែន​ឆ្នាំ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ​កាល​កប្ប​តាំងនៅ​ក្នុង​ចន្លោះ​ ​ចំរើន​ ​តាំង​មាន​ឡើង​ ​ក៏​កម្រ​នឹង​រាប់​ថា​ ​ប៉ុណ្ណេះ​ឆ្នាំ​ ​ប៉ុណ្ណេះ​រយ​ឆ្នាំ​ ​ប៉ុណ្ណេះ​ពាន់​ឆ្នាំ​ ​ឬ​ប៉ុណ្ណេះ​សែន​ឆ្នាំ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសង្ខេយ្យ​ ​នៃ​កប្ប​ ​មាន​ ​៤​ ​យ៉ាងនេះ​ឯង​។​
 [​៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រោគ​នេះ​ ​មាន​ ​២​ ​យ៉ាង​។​ ​រោគ​ ​២យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​កាយិក​រោគ​ ​(​រោគ​កាយ​)​ ​១​ ​ចេតសិក​រោគ​ ​(​រោគ​ចិត្ត​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​រមែង​ប្រាកដ​ដោយ​កាយិក​រោគ​ ​តែង​ប្តេជ្ញា​ថា​ ​មិន​មាន​រោគ​អស់​ ​១ឆ្នាំ​ ​ក៏​មាន​ ​តែង​ប្តេជ្ញា​ថា​ ​មិន​មាន​រោគ​ ​អស់​ ​២ឆ្នាំ​ ​ក៏​មាន​ ​តែង​ប្តេជ្ញា​ថា​ ​មិន​មាន​រោគ​អស់​ ​៣ឆ្នាំ​ ​ក៏​មាន​ ​តែង​ប្តេជ្ញា​ថា​ ​មិន​មាន​រោគ​ ​អស់៤ឆ្នាំ​ក៏​មាន​ ​តែង​ប្តេជ្ញា​ថា​ ​មិន​មាន​រោគ​អស់​ ​៥​ ​ឆ្នាំ​ក៏​មាន​ ​
ថយ | ទំព័រទី ៣ | បន្ទាប់