​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ដា​បដិបទា​ទាំង​ ​៤យ៉ាងនោះ​ ​បដិបទា​ណា​ ​ទាំង​មាន​សេចក្ដី​ ​លំបាក​ ​ទាំង​ត្រាស់​ដឹង​បាន​ក៏​យឺតយូរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិបទា​នេះ​ ​ចាត់ជា​ថោកទាប​ ​ដោយហេតុ​ ​២​ ​ស្ថាន​ ​គឺថា​ ​ប្រតិប័ទ​លំបាក​ ​ចាត់ជា​ថោកទាប​ ​ដោយ​ប្រតិប័ទ​លំបាក​ ​១​ ​ប្រតិប័ទ​ត្រាស់​ដឹង​បាន​យឺតយូរ​ ​ចាត់ជា​ថោកទាប​ ​ដោយ​សេចក្ដី​យឺតយូរ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ចាត់ជា​បដិបទា​ថោកទាប​ ​ដោយហេតុ​ ​២​ ​ស្ថាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ដា​បដិបទា​ទាំង​ ​៤យ៉ាងនេះ​ ​បដិបទា​ណា​ ​លំបាក​ ​ត្រាស់​ដឹង​បាន​ឆាប់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិបទា​នេះ​ ​ចាត់ជា​ថោកទាប​ ​ព្រោះ​សេចក្ដី​លំបាក​។​ ​ម្នាល​ភិក្ខុ​ ​ទាំងឡាយ​ ​បណ្ដា​បដិបទា​ទាំង​ ​៤​ ​យ៉ាងនោះ​ ​បដិបទា​ណា​ ​ស្រួល​ ​តែ​ទាស់​ត្រាស់​ដឹង​ ​យឺតយូរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិបទា​នេះ​ ​ចាត់ជា​ថោកទាប​ ​ព្រោះ​ត្រាស់​ដឹង​យឺតយូរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ដា​បដិបទា​ទាំង​ ​៤​ ​នោះ​ ​បដិបទា​ណា​ ​ស្រួល​ ​ទាំង​ត្រាស់​ដឹង​ក៏​ឆាប់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិបទា​នេះ​ ​ចាត់ជា​ថ្លៃថ្លា​ ​ដោយហេតុ​ ​២​ ​ស្ថាន​ ​គឺថា​ប្រតិប័ទ​ស្រួល​ ​ចាត់ជា​ថ្លៃថ្លា​ ​ដោយ​ប្រតិប័ទ​ ​១​ ​បដិបទា​ណា​ ​ត្រាស់​ដឹង​បាន​ឆាប់​ ​ចាត់ជា​ថ្លៃថ្លា​ ​ដោយ​ការ​ត្រាស់​ដឹង​បាន​ឆាប់​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ចាត់ជា​បដិបទា​ថ្លៃថ្លា​ ​ដោយហេតុ​ ​២​ ​ស្ថាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិបទា​ ​មាន៤យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៣១ | បន្ទាប់