​ម្នាល​អាវុសោ​ ​បណ្ដា​បដិបទា​ទាំង​ ​៤​ ​នេះ​ ​ចិត្ត​ខ្ញុំ​អាស្រ័យ​នូវ​បដិបទា​ ​ដែល​ជា​ប្រតិប័ទ​លំបាក​ ​តែ​ត្រាស់​ដឹង​បាន​ឆាប់​នេះ​ ​ទើប​រួចចាក​អាសវៈ​ ​ព្រោះ​មិន​ប្រកាន់​មាំ​។​
 [​១៨​]​ ​គ្រានោះ​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្ដីរីករាយ​ ​ជាមួយនឹង​ព្រះ​សារីបុត្ត​ ​ដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​គួរ​រឭក​ហើយ​ ​ក៏​គង់នៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​នឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​បដិបទា​នេះ​ ​មាន​ ​៤​។​ ​បដិបទា​ ​៤​ ​គឺ​អ្វីខ្លះ​ ​។​ ​គឺ​ប្រតិប័ទ​លំបាក​ ​ទាំង​ត្រាស់​ដឹង​ក៏​យឺតយូរ​ ​១​ ​ប្រតិប័ទ​លំបាក​ ​តែ​ត្រាស់​ដឹង​បាន​ឆាប់​ ​១​ ​ប្រតិប័ទ​ស្រួល​ ​តែ​ត្រាស់​ដឹង​យឺតយូរ​ ​១​ ​ប្រតិប័ទ​ស្រួល​ ​ទាំង​ ​ត្រាស់​ដឹង​ក៏បាន​ឆាប់​ ​១​។​ ​ម្នាល​អាវុសោ​ ​បដិបទា​ ​មាន​ ​៤យ៉ាងនេះ​ឯង​។​ ​ម្នាល​អាវុសោ​ ​បណ្ដា​បដិបទា​ទាំង​ ​៤​ ​នេះ​ ​ចិត្ត​អ្នក​អាស្រ័យ​នូវ​បដិបទា​ណា​ ​ដែល​នាំឲ្យ​រួចចាក​អាសវៈ​ ​ទាំងឡាយ​ ​ព្រោះ​មិន​ប្រកាន់​មាំ​។​ ​ម្នាល​អាវុសោ​មោគ្គល្លាន​ ​បដិបទា​នេះ​ ​មាន​ ​៤​។​ ​បដិបទា​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ប្រតិប័ទ​លំបាក​ ​ទាំង​ត្រាស់​ដឹង​ក៏​យឺតយូរ​ ​១
ថយ | ទំព័រទី ៣៣ | បន្ទាប់