ប្រតិប័ទ​លំបាក​ ​តែ​ត្រាស់​ដឹង​បាន​ឆាប់​ ​១​ ​ប្រតិប័ទ​ស្រួល​ ​តែ​ត្រាស់​ដឹង​យឺតយូរ​ ​១​ ​ប្រតិប័ទ​ស្រួល​ ​ទាំង​ ​ត្រាស់​ដឹង​ក៏បាន​ឆាប់​ ​១​។​ ​ម្នាល​អាវុសោ​ ​បដិបទា​ ​មាន៤យ៉ាងនេះ​ឯង​។​ ​ម្នាល​អាវុសោ​ ​បណ្ដា​បដិបទា​ទាំង​ ​៤​ ​នេះ​ ​ចិត្ត​ខ្ញុំ​អាស្រ័យ​នូវ​បដិបទា​ ​ដែល​ជា​ប្រតិប័ទ​ស្រួល​ ​ទាំង​ត្រាស់​ ​ដឹង​បាន​ឆាប់​នេះ​ ​ទើប​រួចចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិន​ប្រកាន់​មាំ​។​
 [​១៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៤​ ​ពួក​នេះ​ ​រមែង​មា​នបា្រ​កដ​ ​នៅក្នុង​លោក​។​ ​បុគ្គល​ ​៤​ ​ពួក​ ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​ ​សស​ង្ខា​របរិ​និ​ព្វា​យី​(​១​)​ ​ក្នុង​បច្ចុប្បន្ន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លុះ​បែកធ្លាយ​រាងកាយ​ទៅ​ ​ទើប​ជាស​សង្ខា​របរិ​និ​ព្វា​យី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ​សង្ខា​របរិ​និ​ព្វា​យី​(​២​)​ ​ក្នុង​បច្ចុប្បន្ន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លុះ​បែកធ្លាយ​រាងកាយ​ទៅ​ ​ទើប​ជា​អ​សង្ខា​របរិ​និ​ព្វា​យី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ជាស​សង្ខា​របរិ​និ​ព្វា​យី​ ​ក្នុង​បច្ចុប្បន្ន​ ​តើ​ដូចម្ដេច​។​
​(​១​)​ ​បុគ្គល​ដែល​ដល់​ព្រះ​អរហត្ត​ ​ប្រកបដោយ​សេចក្តី​ព្យាយាម​ ​ហៅថា​ ​សស​ង្ខា​របរិ​និ​ព្វា​យី​។​ ​(​២​)​ ​បុគ្គល​ដែល​ដល់​ព្រះ​អរហត្ត​ ​មិនបាច់​ប្រកបដោយ​សេចក្តី​ព្យាយាម​ ​ហៅថា​ ​អ​សង្ខា​របរិ​និ​ព្វា​យី​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣៤ | បន្ទាប់