​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​គ្រឿង​មិន​ស្អាត​ក្នុង​កាយ​ ​កំណត់​សេចក្ដី​បដិកូល​ក្នុង​អាហារ​ ​កំណត់​សេចក្ដី​មិន​ត្រេកអរ​ ​ក្នុង​លោក​ទាំងពួង​ ​ឃើញ​នូវ​សេចក្ដី​មិន​ទៀង​ ​ក្នុង​សង្ខារ​ទាំងពួង​ ​មួយទៀត​ ​ភិក្ខុ​នោះ​ ​កំណត់​សេចក្ដីស្លាប់​ ​ដម្កល់​ទុក​ដោយ​ប្រពៃ​ឰដ៏​ខាងក្នុង​។​ ​ភិក្ខុ​នោះ​ ​តែង​អាស្រ័យ​នូវ​សេក្ខ​ពល​ ​(​ធម៌​ ​ជា​កម្លាំង​ព្រះ​សេក្ខៈ​)​ ​៥​ ​នេះ​ ​គឺ​សទ្ធា​ពល​ ​ហិរិ​ពល​ ​ឱត្តប្ប​ពល​ ​វីរិយពល​ ​បញ្ញា​ពល​ ​ឥន្ទ្រិយ​ ​៥​ ​នេះ​ ​គឺ​សទ្ធិន្រ្ទិយ​ ​វីរិយិន្រ្ទិយ​ ​សតិន្រ្ទិយ​ ​សមាធិន្រ្ទិយ​ ​បញ្ញិន្រ្ទិយ​ ​ដ៏​ក្លៀវក្លា​ ​រមែង​កើ​ត​បា្រ​កដ​ ​ដល់​ភិក្ខុ​នោះ​ ​ព្រោះ​ឥន្រ្ទិយ​ទាំង​ ​៥​ ​នេះ​ក្លៀវក្លា​ដែរ​ ​ភិក្ខុ​នោះ​ ​ក៏​ជាស​សង្ខា​របរិ​និ​ព្វា​យី​ ​ក្នុង​បច្ចុប្បន្ន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជាស​សង្ខា​របរិ​និ​ព្វា​យី​ ​ក្នុង​បច្ចុប្បន្ន​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ ​លុះ​បែកធ្លាយ​រាងកាយ​ទៅ​ ​ទើប​ជាស​សង្ខា​របរិ​និ​ព្វា​យី​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​គ្រឿង​មិន​ស្អាត​ក្នុង​កាយ​ ​កំណត់​សេចក្ដី​បដិកូល​ក្នុង​អាហារ​ ​កំណត់​សេចក្ដី​មិន​ត្រេកអរ​ ​ក្នុង​លោក​ទាំងពួង​ ​ឃើញ​នូវ​សេចក្ដី​មិន​ទៀង​ ​ក្នុង​សង្ខារ​ទាំងពួង​ ​មួយទៀត​ ​ភិក្ខុ​នោះ​ ​កំណត់​សេចក្ដីស្លាប់​ ​ដម្កល់​ទុក​ដោយ​ប្រពៃ​ ​ឰដ៏​ខាងក្នុង​។​ ​ភិក្ខុ​នោះ​ ​តែង​អាស្រ័យ​នូវ​សេក្ខ​ពល​ ​ទាំង៥នេះ​ ​
ថយ | ទំព័រទី ៣៥ | បន្ទាប់