​តែង​ប្តេជ្ញា​ថា​ ​មិន​មាន​រោគ​ ​អស់​ ​១០ឆ្នាំ​ក៏​មាន​ ​តែង​ប្តេជ្ញា​ថា​ ​មិន​មាន​រោគ​ ​អស់​ ​២០​ ​ឆ្នាំ​ក៏​មាន​ ​តែង​ប្តេជ្ញា​ថា​ ​មិន​មាន​រោគ​ ​អស់​ ​៣០ឆ្នាំ​ក៏​មាន​ ​តែង​ប្តេជ្ញា​ថា​ ​មិន​មាន​រោគ​ ​អស់​ ​៤០ឆ្នាំ​ក៏​មាន​ ​តែង​ប្តេជ្ញា​ថា​ ​មិន​មាន​រោគ​ ​អស់​ ​៥០ឆ្នាំ​ក៏​មាន​ ​តែង​ប្តេជ្ញា​ថា​ ​មិន​មាន​រោគ​លើស​ជាង​ ​១០០ឆ្នាំ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែថា​សត្វ​ទាំងនោះ​ ​ដែល​ប្តេជ្ញា​ថា​ ​មិន​មាន​រោគ​ ​ដោយ​ចេតសិក​ ​សូម្បី​ត្រឹមតែ​វេលា​មួយស្របក់​ប៉ុណ្ណោះ​ ​ក៏​រកបាន​ដោយ​កម្រ​ក្នុង​លោក​ ​វៀរលែងតែ​ព្រះ​ខីណាស្រព​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រោគ​របស់​បព្វជិត​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​រោគ​ ​៤យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មាន​សេចក្តី​ប្រាថ្នា​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​នៅជា​និច្ច​ ​មិន​សន្ដោស​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​តាម​មាន​តាម​បាន​ ​១​។​ ​កាល​ភិក្ខុ​នោះ​ ​មាន​សេច​ក្ដី​បា្រ​ថ្នា​ច្រើន​ ​មាន​សេចក្ដី​ចង្អៀតចង្អល់​ចិត្ត​នៅជា​និច្ច​ ​មិន​សន្ដោស​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​តាម​មាន​តាម​បាន​ហើយ​ ​រមែង​តាំង​សេច​ក្ដី​បា្រ​ថ្នា​លាមក​ ​ដើម្បី​បាន​នូវ​សេចក្ដីថ្កុំថ្កើង​ ​ដើម្បី​បានលាភ​សក្ការៈ​ ​និង​សេចក្ដីសរសើរ​ ​១​។​ ​ភិក្ខុ​នោះ​ ​តែង​ប្រឹងប្រែង​ ​ខ្នះខ្នែង​ ​ព្យាយាម​ ​ដើម្បី​បាន​នូវ​សេចក្ដីថ្កុំថ្កើង​ ​
ថយ | ទំព័រទី ៤ | បន្ទាប់