​ដើម្បី​បាន​នូវ​លាភសក្ការៈ​ ​និង​សេចក្ដីសរសើរ​ ​១​។​ ​ភិក្ខុ​នោះ​ ​តែង​ចូល​ទៅកាន់​ត្រកូល​ ​ដើម្បីអោយ​គេ​រាប់អាន​ ​អង្គុយ​នៅ​ ​(​ក្នុង​ត្រកូល​)​ ​ដើម្បីអោយ​គេ​រាប់អាន​ ​ពោល​ធម៌​ ​(​ក្នុង​ត្រកូល​)​ ​ដើ​មី្ប​អោយ​គេ​រាប់អាន​ ​អត់ទ្រាំ​ឧច្ចារៈ​ ​បស្សាវៈ​ ​(​ក្នុង​ត្រកូល​)​ ​ដើម្បីអោយ​គេ​រាប់អាន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រោគ​របស់​បព្វជិត​ ​មាន​ ​៤​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​នឹង​មិនជា​អ្ន​ក​បា្រ​ថ្នា​ច្រើន​ ​មាន​សេចក្ដី​ចង្អៀតចង្អល់​ចិត្ត​នៅជា​និច្ច​ ​មិន​សន្ដោស​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេ​សជ្ជ​បរិ​កា្ខរ​ ​តាម​មាន​តាម​បាន​ ​នឹង​មិន​តាំង​សេច​ក្ដី​បា្រ​ថ្នា​លាមក​ ​ដើម្បី​បាន​នូវ​សេចក្ដីថ្កុំថ្កើង​ ​ដើម្បី​បាន​នូវ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​នឹង​មិន​ប្រឹងប្រែង​ ​ខ្នះខ្នែង​ ​ព្យាយាម​ ​ដើម្បី​បាន​នូវ​សេចក្តី​ថ្កុំថ្កើង​ ​ដើម្បី​បានលាភ​សក្ការៈ​ ​និង​សេចក្ដីសរសើរ​ ​នឹងជា​អ្នកចេះ​អត់ទ្រាំ​ ​ចំពោះ​ត្រជាក់​ ​ក្ដៅ​ ​សេចក្តី​ឃ្លាន​ ​ស្រេក​ ​សម្ផស្ស​នៃ​របោម​ ​មូស​ ​ខ្យល់​ ​កំ​ដៅ​ថ្ងៃ​ ​និង​ពស់​តូច​ ​ពស់​ធំ​ ​ចំពោះ​ពាក្យសំដី​ ​ដែល​អាក្រក់​ ​ជួជាតិ​ ​ជា​អ្នក​អត់ធ្មត់​ ​ចំពោះ​វេទនា​ ​ដែល​កើតឡើង​ ​ក្នុង​សរីរៈ​រាងកាយ​ ​ដែល​ជា​ទុក្ខ​ក្លៀវក្លា​ ​ក្រហល់ក្រហាយ​ ​ខ្លោចផ្សា​ ​មិន​ត្រជាក់ចិត្ត​ ​មិន​គាប់ចិត្ត​ ​
ថយ | ទំព័រទី ៥ | បន្ទាប់