​ដែល​អាច​នឹង​ឆក់​យកជីវិត​ទៅ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនេះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​
 [​៨​]​ ​ក្នុង​ទីនោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​បាន​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ដ៏​មាន​អាយុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ទទួល​ស្ដាប់​ពាក្យ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​។​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​បាន​ពោល​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សហធម្មិក​ឯណាមួយ​ ​ជា​ភិក្ខុ​ក្ដី​ ​ភិក្ខុនី​ក្ដី​ ​ពិចារណា​ឃើញ​ធម៌​ ​៤​ ​ប្រការ​ ​ដែល​មាននៅ​ក្នុង​ខ្លួន​ ​គប្បី​ចូលចិត្ត​បាន​ថា​ ​អាត្មាអញ​ ​សាបសូន្យ​ ​ចាក​កុសលធម៌​ទាំងឡាយ​ ​ព្រោះ​ការដែល​មានធម៌​ ​៤​ ​ប្រការ​នេះ​ ​នៅក្នុង​ខ្លួន​នុ៎ះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ហៅថា​ ​ជា​សេចក្តី​សាបសូន្យ​។​ ​ធម៌​ ​៤​ ​ប្រការ​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ការដុះដាល​រាគៈ​ ​១​ ​ការដុះដាល​ទោសៈ​ ​ការដុះដាល​មោហៈ​ ​១​ ​និង​មិន​មាន​បញ្ញាចក្ខុ​ ​ប្រព្រឹត្តទៅ​ក្នុង​ឋានៈ​ ​និង​អដ្ឋា​នៈ​ដ៏​ជ្រាលជ្រៅ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សហធម្មិក​ឯណាមួយ​ ​ជា​ភិក្ខុ​ក្តី​ ​ភិក្ខុនី​ក្តី​ ​ពិចារណា​ឃើញ​ធម៌​ ​៤​ ​ប្រការ​នេះ​ ​មាននៅ​ក្នុង​ខ្លួន​ ​គប្បី​ចូលចិត្ត​ថា​ ​អាត្មាអញ​ ​សាបសូន្យ​ ​ចាក​កុសលធម៌​ ​ព្រោះ​ការដែល​មានធម៌​ ​៤​ ​ប្រការ​នេះ​ ​នៅក្នុង​ខ្លួន​នុ៎ះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ហៅថា​ ​ជា​សេចក្តី​សាបសូន្យ​។​
ថយ | ទំព័រទី ៦ | បន្ទាប់