​ម្នាល​អាវុសោ​ទាំងឡាយ​ ​សហធម្មិក​ឯណាមួយ​ ​ជា​ភិក្ខុ​ក្តី​ ​ភិក្ខុនី​ក្តី​ ​ពិចារណា​ឃើញ​ធម៌​ ​៤​ ​ប្រការ​ ​ដែល​មាន​ក្នុង​ខ្លួន​ ​គប្បី​ចូលចិត្ត​ថា​ ​អាត្មាអញ​ ​មិន​សាបសូន្យ​ ​ចាក​កុសលធម៌​ទាំងឡាយ​ ​ព្រោះ​ការដែល​មានធម៌​ ​៤​ ​ប្រការ​នេះ​ ​នៅក្នុង​ខ្លួន​នុ៎ះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ហៅថា​ ​ជា​សេចក្តី​មិន​សាបសូន្យ​។​ ​ធម៌​ ​៤​ ​ប្រការ​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ការ​ស្រាលស្តើង​រាគៈ​ ​១​ ​ការ​ស្រាលស្តើង​ទោសៈ​ ​១​ ​ការ​ស្រាលស្តើង​មោហៈ​ ​១​ ​មាន​បញ្ញាចក្ខុ​ ​ប្រព្រឹត្តទៅ​ក្នុង​ឋានៈ​ ​និង​អ​ដា្ឋ​នៈ​ដ៏​ជ្រាលជ្រៅ​ ​១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សហធម្មិក​ឯណាមួយ​ ​ជា​ភិក្ខុ​ក្ដី​ ​ភិក្ខុនី​ក្ដី​ ​ពិចារណា​ឃើញ​ធម៌​ទាំង​ ​៤​ ​ប្រការ​នេះ​ ​ដែល​មាននៅ​ក្នុង​ខ្លួន​ ​គប្បី​ចូលចិត្ត​ថា​ ​អាត្មាអញ​ ​មិន​សាបសូន្យ​ ​ចាក​កុសលធម៌​ទាំងឡាយ​ឡើយ​ ​ព្រោះ​ការដែល​មានធម៌​ ​៤​ ​ប្រការ​នេះ​ ​នៅក្នុង​ខ្លួន​នុ៎ះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ហៅថា​ ​ជា​សេចក្ដី​មិន​សាបសូន្យ​។​
 [​៩​]​ ​សម័យមួយ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​ឃោសិ​តា​រាម​ ​ជិត​ក្រុង​កោ​សម្ពី​។​ ​គ្រានោះ​ ​ភិក្ខុនី​ ​១រូប​ ​បាន​ហៅ​បុរស​ម្នាក់​ ​មក​បង្គាប់​ថា​ ​នែ​បុរស​អើយ​ ​ចូរ​អ្នក​មក​អាយ​ ​ចូរ​អ្នក​ចូល​រក​ព្រះ​អានន្ទ​ជា​ម្ចាស់​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​បាទា​ ​ព្រះ​អានន្ទ​ជា​ម្ចាស់​ ​ដោយ​ត្បូង​ ​តាម​ពាក្យ​របស់​យើង​ថា​
ថយ | ទំព័រទី ៧ | បន្ទាប់