​យោធា​ជីវ​វគ្គ​ ​ទី​ ​៤​


 [​៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យោធា​ជីវៈ​ ​(​អ្នក​រស់នៅ​ដោយ​ឋានៈ​ជា​ទាហាន​)​ ​ប្រកប​ ​ដោយ​អង្គ​ ​៤​ ​ទើប​គួរ​ជា​រាជបុរស​ ​ជា​រាជបម្រើ​ ​រាប់ថាជា​អង្គ​ ​(​អវយវៈ​)​ ​របស់​ព្រះរាជា​ ​បាន​។​ ​អង្គ​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យោធា​ជីវៈ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ជយភូមិ​ ​១​ ​ជា​អ្នក​បាញ់​បាន​ឆ្ងាយ​ ​១​ ​ជា​អ្នក​បាញ់​ត្រង់​ ​១​ ​ជា​អ្នក​អាច​ទំ​លាយ​ ​នូវ​កងទ័ព​ដ៏​ធំ​បាន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យោធា​ជីវៈ​ ​ប្រកបដោយ​អង្គ​ ​៤​ ​នេះឯង​ ​ទើប​គួរ​ជា​រាជបុរស​ ​ជា​រាជបម្រើ​ ​រាប់ថាជា​អង្គ​ ​របស់​ព្រះរាជា​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៤​ ​ប្រការ​ ​ទើប​ជា​អ្នក​គួរ​ទទួល​គ្រឿង​ ​ដែលគេ​នាំមក​បូជា​ ​គួរ​ទទួល​របស់​ ​ដែលគេ​ទទួលភ្ញៀវ​ ​គួរ​ទទួល​ទក្ខិណាទាន​ ​គួរ​គេ​ធ្វើ​អញ្ជលិកម្ម​ ​ជា​បុញ្ញកេ្ខត្ត​ ​ដ៏​ប្រសើរ​បំផុត​ ​របស់​សត្វលោក​ ​ក៏​ដូច្នោះ​ដែរ​។​ ​ប្រកបដោយ​អង្គ​ ​៤​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ឈ្លាស​ ​ក្នុង​ជយភូមិ​ ​១​ ​ជា​អ្នក​បាញ់​បាន​ឆ្ងាយ​ ​១​ ​ជា​អ្នក​បាញ់​ត្រង់​ ​១​ ​ជា​អ្នក​ទំ​លាយ​ ​នូវ​កងទ័ព​ដ៏​ធំ​បាន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ជា​អ្នក​ឈ្លាស​ ​ក្នុង​ជយភូមិ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិ​ក្នុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមានសីល​។​បេ​។​ ​
ថយ | ទំព័រទី ៧៣ | បន្ទាប់