​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ភិក្ខុនី​ឈ្មោះ​នេះ​ ​មាន​អាពាធ​ ​ទទួល​ទុក្ខវេទនា​ ​ឈឺធ្ងន់​ ​នាង​ក្រាប​ថ្វាយបង្គំ​ព្រះ​បាទា​ ​ព្រះ​អានន្ទ​ជា​ម្ចាស់​ ​ដោយ​ត្បូង​ដូច្នេះ​ ​ហើយ​ចូរ​ទូល​យ៉ាងនេះ​ថា​ ​សូម​ព្រះ​អានន្ទ​ជា​ម្ចាស់​ ​ករុណា​ចូល​ទៅ​សួរ​ភិក្ខុនី​នោះ​ ​ក្នុង​សំណាក់​ភិក្ខុនី​ ​ដោយ​អា​ស្រ​យ័សេ​ចក្ដី​អនុគ្រោះ​ផង​ចុះ​។​ ​បុរស​នោះ​ ​ក៏​ទទួលពាក្យ​នាង​ភិក្ខុនី​នោះ​ថា​ ​ព្រះករុណា​នាង​ម្ចាស់​ ​ហើយក៏​ចូល​ទៅ​រក​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ ​ទើប​ថ្វាយបង្គំ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​បុរស​នោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ទូល​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ភិក្ខុនី​ឈ្មោះ​នេះ​ ​មាន​អាពាធ​ ​ទទួល​ទុក្ខវេទនា​ ​ឈឺធ្ងន់​ ​នាង​ក្រាប​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះ​អានន្ទ​ជា​ម្ចាស់​ដោយ​ត្បូង​ ​រួច​នាង​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​ព្រះ​អានន្ទ​ជា​ម្ចាស់​ ​ករុណា​ចូល​ទៅ​សួរ​ភិក្ខុនី​នោះ​ ​ក្នុង​សំណាក់​ភិក្ខុនី​ ​ដោយ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ផង​ចុះ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ទទួល​និមន្ត​ ​ដោយ​តុណ្ហីភាព​។​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វ​ណ្ហ​សមយ័​ ​
ថយ | ទំព័រទី ៨ | បន្ទាប់