ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតា មិនខ្លាច មិនតក់ស្លុតនឹងសេចក្ដីស្លាប់ក៏មាន។ ម្នាលព្រាហ្មណ៍ ចុះបុគ្គល អ្នកមានសេចក្ដីស្លាប់ ជាធម្មតា ខ្លាច តក់ស្លុតនឹងសេចក្ដីស្លាប់ តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនទាន់បា្រសចាកតម្រេក មិនទាន់បា្រសចាកសេចក្ដីពេញចិត្ត មិនទាន់បា្រសចាកសេចក្ដីស្រឡាញ់ មិនទាន់បា្រសចាកសេចក្ដីស្រេកឃ្លាន មិនទាន់បា្រសចាកសេចក្ដីក្ដៅក្រហាយ មិនទាន់បា្រសចាកចំណង់ ក្នុងកាមទាំងឡាយ បុគ្គលនោះ កើតរោគធ្ងន់ណាមួយ កាលបើបុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ តែងត្រិះរិះ យ៉ាងនេះថា កាមទាំងឡាយ ដែលជាទីស្រឡាញ់ នឹងលះបង់អាត្មាអញ អាត្មាអញ មុខជានឹងលះបង់កាមទាំងឡាយ ជាទីស្រឡាញ់ដែរ។ បុគ្គលនោះ ក៏សោក ស្ដាយ លំបាក ខ្សឹកខ្សួល គក់ទ្រូង យំទួញ ដល់នូវសេចក្ដីវង្វេង។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតានេះឯង តែងខ្លាច តក់ស្លុត នឹងសេចក្ដីស្លាប់។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនទាន់បា្រសចាកតម្រេក មិនទាន់បា្រសចាកសេចក្ដីពេញចិត្ត មិនទាន់បា្រសចាកសេចក្ដីស្រឡាញ់ មិនទាន់បា្រស ចាកសេចក្ដីស្រេកឃ្លាន មិនទាន់បា្រសចាកសេចក្ដីក្ដៅក្រហាយ