ម្នាលភិក្ខុ សេចក្ដីឆ្លាសរបស់អ្នកស្រួលហើយ សេចក្ដីវាងវៃរបស់អ្នក ស្រួលហើយ សេចក្ដីសាកសួររបស់អ្នក ល្អហើយ ដ្បិតអ្នកបានសួរ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលព្រះអង្គត្រាស់ថា បុគ្គលអ្នកចេះដឹង មានបា្រជ្ញាចាក់ធ្លុះ បុគ្គលអ្នកចេះដឹង មានបា្រជ្ញាចាក់ធ្លុះ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលអ្នកបានស្ដាប់ មានប្រាជ្ញាចាក់ធ្លុះ ដោយហេតុដូចម្ដេច។ បពិត្រ ព្រះអង្គដ៏ចំរើន យ៉ាងនោះមែន។ ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ បានឮថា នេះទុក្ខ ក៏ចាក់ធ្លុះ យល់សេចក្ដីនៃធម៌នោះ ដោយបា្រជ្ញា បានឮថា នេះទុក្ខសមុទ័យ ក៏ចាក់ធ្លុះ យល់សេចក្ដីនៃធម៌នោះ ដោយបា្រជ្ញា បានឮថា នេះទុក្ខនិរោធ ក៏ចាក់ធ្លុះ យល់សេចក្ដី នៃធម៌នោះ ដោយបា្រជ្ញា បានឮថា នេះទុក្ខនិរោធគាមិនិបដិបទា ក៏ចាក់ធ្លុះ យល់សេចក្ដី នៃធម៌នោះ ដោយបា្រជ្ញា ម្នាលភិក្ខុ បុគ្គលអ្នកចេះដឹង មានបា្រជ្ញាចាក់ធ្លុះ យ៉ាងនេះឯង។ ភិក្ខុនោះ ត្រេកអរ រីករាយនឹងភាសិត របស់ព្រះដ៏មានព្រះភាគថា សាធុ ព្រះអង្គ ហើយក៏ក្រាបទូលសួរប្រស្នានឹងព្រះដ៏មានព្រះភាគ តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលព្រះអង្គត្រាស់ថា បណ្ឌិត អ្នកមានបា្រជ្ញាច្រើន បណ្ឌិតអ្នកមានបា្រជ្ញាច្រើន ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលជាបណ្ឌិត អ្នកមានបា្រជ្ញាច្រើន តើដោយហេតុដូចម្ដេច។