​បណ្ណា​សកា​សង្គហិ​ត​វគ្គ​
​សប្បុរិស​វគ្គ​ ​ទី១​


 [​៥១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​អសប្បុរស​ផង​ ​នូវ​អសប្បុរស​ ​ក្រៃលែង​ ​ជាង​អសប្បុរស​ផង​ ​នូវ​សប្បុរស​ផង​ ​នូវ​សប្បុរស​ក្រៃលែង​ ​ជាង​សប្បុរស​ផង​ ​ចំពោះ​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្ដាប់​នូវ​ពាក្យ​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ប្រពៃ​ ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ទទួល​ស្ដាប់​ព្រះពុទ្ធដីកា​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អសប្បុរស​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​សត្វ​ ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ប្រព្រឹត្ត​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​និយាយ​ពាក្យ​កុហក​ ​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាទី​តាំង​ ​នៃ​សេចក្ដីប្រមាទ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អសប្បុរស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អសប្បុរស​ ​ក្រៃលែង​ជា​អសប្បុរស​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​សត្វ​ ​ដោយខ្លួនឯង​ផង​ ​ទាំង​បបួល​ជន​ដទៃ​ ​ក្នុង​ការ​សម្លាប់សត្វ​ផង​ ​
ថយ | ទំព័រទី ១៩៨ | បន្ទាប់