​ទុច្ចរិត​វគ្គ​ ​ទី៣​


 ​[​៧១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វចីទុច្ចរិត​នេះ​ ​មាន​ ​៤យ៉ាង​។​ ​វចីទុច្ចរិត​ ​៤យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​ការ​និយាយ​កុហក​ ​១​ ​និយាយ​ញុះញង់​ ​១​ ​និយាយ​ពាក្យទ្រគោះ​ ​១​ ​និយាយ​ពាក្យ​រោយរាយ​ឥតប្រយោជន៍​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វចីទុច្ចរិត​ ​មាន៤យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វចីសុចរិត​នេះ​ ​មាន៤យ៉ាង​។​ ​វចីសុចរិត​ ​៤យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​និយាយ​ពាក្យពិត​ ​១​ ​មិន​និយាយ​ពាក្យ​ញុះញង់​ ​១​ ​និយាយ​ពាក្យពីរោះ​ ​១​ ​និយាយ​ដោយ​ប្រាជ្ញា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វចីសុចរិត​ ​មាន៤យ៉ាងនេះ​ឯង​។​
 [​៧២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤យ៉ាង​ ​ឈ្មោះថា​ ​ពាល​ ​មិន​ឈ្លាស​ ​ជា​អសប្បុរស​ ​រមែង​រក្សា​នូវ​ខ្លួន​ឲ្យ​មានគុណ​ជីក​ចោល​ ​កំចាត់​ចោល​ផង​ ​ជា​អ្នក​ប្រកបដោយ​ទោស​ផង​ ​ត្រូវ​ពួក​វិញ្ញូ​ជន​តិះដៀល​ផង​ ​បាន​បាប​ច្រើន​ផង​។​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤យ៉ាង​ ​តើ​ដូចម្ដេច​។​ ​(​គឺ​ប្រកប​)​ ​ដោយ​កាយទុច្ចរិត​ ​១​ ​វចីទុច្ចរិត​ ​១​ ​មនោ​ទុច្ចរិត​ ​១​ ​មិច្ឆាទិដ្ឋិ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាងនេះ​ ​ឈ្មោះថា​ ​ពាល​ ​មិន​ឈ្លាស​ ​ជា​អសប្បុរស​ ​រមែង​រក្សា​នូវ​ខ្លួន​ ​ឲ្យ​មានគុណ​ជីក​ចោល​ ​កំចាត់​ចោល​ផង​ ​
ថយ | ទំព័រទី ២២៣ | បន្ទាប់