​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ស​ ​មាន​វិ​បា​កស​ ​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ទាំង​ខ្មៅ​ទាំង​ស​ ​មាន​វិបាក​ទាំង​ខ្មៅ​ទាំង​ស​ ​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​មិន​ខ្មៅ​មិន​ស​ ​មាន​វិបាក​មិន​ខ្មៅ​មិន​ស​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់កម្ម​ ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កម្ម​ខ្មៅ​ ​មាន​វិបាក​ខ្មៅ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​តាក់តែង​កាយសង្ខារ​ ​ប្រកបដោយ​ទោស​ ​តាក់តែង​វចីសង្ខារ​ ​ប្រកបដោយ​ទោស​ ​តាក់តែង​មនោ​សង្ខារ​ ​ប្រកបដោយ​ទោស​ ​លុះ​បុគ្គល​នោះ​ ​តាក់តែង​កាយសង្ខារ​ ​ប្រកបដោយ​ទោស​ ​តាក់តែង​វចីសង្ខារ​ ​ប្រកបដោយ​ទោស​ ​តាក់តែង​មនោ​សង្ខារ​ ​ប្រកបដោយ​ទោស​ហើយ​ ​រមែង​ចូល​ទៅកាន់​លោក​ ​ដែល​ប្រកបដោយ​ទុក្ខ​។​ ​ផស្សៈ​ទាំងឡាយ​ ​ប្រកបដោយ​ទុក្ខ​ ​រមែង​ពាល់ត្រូវ​នូវ​បុគ្គល​នោះ​ ​ដែល​ចូល​ទៅកាន់​លោក​ ​ប្រកបដោយ​ទុក្ខ​។​ ​បុគ្គល​នោះ​ ​កាល​ផស្សៈ​ទាំងឡាយ​ ​ប្រកបដោយ​ទុក្ខ​ ​ពាល់ត្រូវ​ហើយ​ ​រមែង​រងវេទនា​ប្រកបដោយ​ទុក្ខ​ ​មាន​សេចក្ដី​លំបាក​ដោយពិត​ ​ដូច​ពួក​សត្វ​ ​ដែល​កើត​ក្នុង​នរក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កម្ម​ខ្មៅ​ ​មាន​វិបាក​ខ្មៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កម្ម​ស​ ​មាន​វិ​បា​កស​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​
ថយ | ទំព័រទី ២៣០ | បន្ទាប់