​អភិញ្ញា​វគ្គ​ ​ទី៦​


 [​១០៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​នេះ​មាន​ ​៤យ៉ាង​។​ ​ធម៌​ ​៤យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​គួរ​កំណត់​ដឹង​ដោយ​បញ្ញា​ ​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំង​ឡយ​ ​ធម៌​គួរ​លះបង់​ដោយ​បញ្ញា​ ​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​គួរ​ចំរើន​ដោយ​បញ្ញា​ ​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ដោយ​បញ្ញា​ ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធម៌​គួរ​កំណត់​ដឹង​ដោយ​បញ្ញា​ ​តើ​ដូចម្ដេច​។​ ​គឺ​ឧបាទានក្ខន្ធ​ ​ទាំង៥​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​គួរ​កំណត់​ដឹង​ដោយ​បញ្ញា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធម៌​គួរ​លះបង់​ ​ដោយ​បញ្ញា​ ​តើ​ដូចម្ដេច​។​ ​គឺ​អវិជ្ជា​ ​និង​ភវតណ្ហា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​គួរ​លះបង់​ដោយ​បញ្ញា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធម៌​គួរ​ចំរើន​ដោយ​បញ្ញា​ ​តើ​ដូចម្ដេច​។​ ​គឺ​សមថៈ​ ​និង​វិបស្សនា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​គួរ​ចំរើន​ដោយ​បញ្ញា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធម៌​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ដោយ​បញ្ញា​ ​តើ​ដូចម្ដេច​។​ ​គឺ​វិជ្ជា​ ​និង​វិមុត្តិ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ដោយ​បញ្ញា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ធម៌​ ​៤យ៉ាង​។​
ថយ | ទំព័រទី ២៦៥ | បន្ទាប់