បពិត្រមហារាជ អលព្ភនីយដ្ឋាន គឺហេតុដែលសមណព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬបុគ្គលណាមួយ ក្នុងលោក មិនគប្បីបានតាមសេចក្តីប្រាថ្នា នេះមាន ៥ យ៉ាង។ ៥ យ៉ាង ដូចម្តេចខ្លះ។ ហេតុមិនគប្បីបានតាមសេចក្តីប្រាថ្នាថា ជរាធម៌ កុំគ្រាំគ្រាឡើយ ដូច្នេះ។ បេ។
[៥០] សម័យមួយ នារទៈដ៏មានអាយុ គង់នៅក្នុងកុក្កុដារាម ទៀបក្រុងបាតលិបុត្ត។ ក៏សម័យនោះ ព្រះនាងភទ្ទាទេវី ជាទីស្រឡាញ់ ពេញព្រះទ័យនៃព្រះរាជាមុណ្ឌៈ ទិវង្គតទៅ។ កាលព្រះនាងភទ្ទាទេវី ជាទីស្រឡាញ់ពេញព្រះទ័យ ទិវង្គតទៅហើយ ទ្រង់មិនស្រង់ទឹក មិនប្រោះព្រំ មិនសោយក្រយាស្ងោយ មិនប្រកបការងារសោះ ទ្រង់ជាប់ព្រះទ័យតែនឹងសរីរៈព្រះនាងភទ្ទាទេវី ទាំងយប់ទាំងថ្ងៃ។ លំដាប់នោះ ព្រះរាជាមុណ្ឌៈ ទ្រង់ត្រាស់ហៅ សោការក្ខាមាត្យ ដែលគាប់ព្រះទ័យមកថា ម្នាលសំឡាញ់ ជាទីស្រឡាញ់ បើដូច្នោះ អ្នកចូរដាក់នូវសរីរៈនាងភទ្ទាទេវី ទៅក្នុងស្នូកប្រេងជាវិការនៃដែក
មិនមានបានព្រោះសោក ព្រោះខ្សឹកខ្សួលឡើយ។ បេ។ កម្មដ៏មាំ (អាត្មាអញ បានសន្សំទុកហើយ) ឥឡូវនេះ អាត្មាអញធ្វើដូចម្តេចហ៎្ន។